ដោយសារ​កំហឹង ទាញ​ខ្សែ​អង្រឹង​ចង​.​ក​ខ្លួនឯង ដើម្បី​គំរាម​ឪពុក​

, , Leave a comment

​ខេត្តកណ្តាល : បន្ទាប់ពី​ម្តាយ​ឪពុក​ស្តីបន្ទោស យុវជន​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​យក​ខ្សែ​លី​ឡុង​ចង​.​ក​ខ្លួនឯង ត្រូវបាន​ឪពុក​ប្រទះឃើញ​ស្លាប់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហុង ហ្គេ​ច​សេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាជាង​ទង មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ឪពុក​ស្តីបន្ទោស​រឿង​លេង​ហ្គេម​ដោយ​មិន​ព្រម​ដេក​។ មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​បាន​ដោះ​កងដៃ​ផ្លា​ទីន​ឲ្យ​ទៅ​ម្តាយ ហើយ​ដើរចូល​ទៅលើផ្ទះ​។ លុះដល់​វេលា​កើតហេតុ​ខាងលើ​ស្រាប់​ប្រទះឃើញ​ជនរងគ្រោះ​ធ្វើអត្តឃាត​ដោយ​ចង​.​ក និង​ខ្សែ​លី​ឡុង​ជាប់​និង​បង្កាត់​ដៃ​ជណ្តើរ​ក្នុងផ្ទះ​ស្លាប់បាត់​ទៅហើយ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​ធ្វើ​កោសល្យវិច័យ ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ខ្លួនឯង​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

25-12-2014

 

Leave a Reply

(*) Required, Your email will not be published