ដូង​មួយ​ផ្លែ កែចិត្ត​ភិក្ខុសង្ឃ​ឲ្យ​លង់​ធ្លាក់​ក្នុង​ភ្លើង​ឫស្យា ប្រហារ​ព្រះចៅអធិការ​របួសធ្ងន់​

, , Leave a comment

​ខេត្តកំពង់ធំ : ហេតុការណ៍​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វត្ត​គគីរ​ជួរ ក្នុងភូមិ​ចំបក់​ទួល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ខណៈដែល​ព្រះចៅអធិការ ត្រូវបាន​រងរបួស​ធ្ងន់ ក្រោយ​មាន​ជម្លោះ​ពាក្យសម្តី​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤​។​

 

​ប្រភព​ប​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​រងគ្រោះ​មាន​ព្រះនាម ឡា​ច មិះ ព្រះជន្ម​៦២​ឆ្នាំ ជា​ចៅអធិការ​វត្ត​គគីរ​ជួរ បាន​ត្រូវ​សង្ឃ​ដែលជា​ជនដៃដល់​កាប់​បណ្តាល​ឲ្យ​របួសធ្ងន់​មាន​ព្រះនាម អោម  សុផល ។ មុនពេល​កើតហេតុ​អតីត​ភិក្ខុ អោម សុផល បាន​បេះដូង​១​ផ្លែ​ក្នុង​វត្ត​ឆាន់ ហើយក៏​ត្រូវ​ចៅអធិការ​ហាមឃាត់ និង​ស្ដីបន្ទោស​។ ដោយ​ភាព​មានៈ និង​ភ្លើងកំហឹង ខណៈ​ចៅអធិការ​កំពុង​សឹង​ស្រាប់តែ​ភិក្ខុ​អង្គ​នេះ​យក​ពូថៅ​កាប់​ចំ​ថ្ងាស​២ ពូថៅ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ភិក្ខុ អោម សុផល រួច​ធ្វើការ​ផ្សឹក និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ជុំវិញ​ករណី​ខាងលើ​ធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ម្នាក់ៗ​ហួសចិត្ត​ថា គ្រាន់តែ​ដូង​មួយ​ផ្លែ​សោះ ហេតុ​អី​ចាំបាច់​ស្ដីបន្ទោស និង​កើត​ទោសៈ​រហូត​កាប់​គ្នា​ធ្វើ​ដូចជា​មនុស្ស​ពាល​ដូច្នេះ​ទៅវិញ​៕

23-12-2014

 

Leave a Reply

(*) Required, Your email will not be published