កម្ពុជា និង ADB ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី​ចំនួន​៦៧​លាន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០១៤ រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធមុនីរ័ត្ន និង ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី​មួយ​ដែលមាន​ថវិកា​សរុប ចំនួន ៦៧​លាន​ដុល្លារ សហរដ្ឋអាមេរិក​សម្រាប់​គាំទ្រ​ប្រតិ​ប​ត្ដិ​ការ​ចំនួន​៣ ដែល​នឹង​បន្ដ លើកកម្ពស់​វិស័យ​ផ្គត់ផ្គង់​ទឹក​វិស័យ​ទេសចរណ៍ និង​វិស័យ​ហិរញ្ញវត្ថុ​។​

 

​សេចក្តីប្រកាស​លើកឡើងថា កិច្ចព្រមព្រៀង​កម្ចី​ទាំងនេះ​គ្របដណ្ដប់​លើ​អនុ​កម្មវិធី​ទី​៣ កម្មវិធី វិស័យ​ហិរញ្ញវត្ថុ​ទី​៣​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ក្នុង​មហា អនុតំបន់​មេគង្គ (GMS) ដើម្បី​កំណើន​ដែលមាន​លក្ខណៈ​ចែករំលែក សម្រាប់​ទាំងអស់គ្នា​នៅ​កម្ពុជា​និង​គម្រោង​ផ្គត់ផ្គង់​ទឹក​នៅ​ប្រជុំជន​។​

 

​លោក Eric Sidgwick នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងនេះ ក្នុងនាម​តំណាងឱ្យ ADB បាន​ថ្លែងថា “​កម្មវិធី និង​គម្រោង​ទាំងបី​នេះ​នឹង​បន្ត​គាំទ្រ រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​មានការ​អភិវឌ្ឍ​បន្ថែម ទៀត​តាមរយៈ​ការកសាង​វិស័យ​ហិរញ្ញវត្ថុ​មួយ ដែលមាន​មូលដ្ឋាន​ធំ ទូលាយ​និង​កាន់តែ​រឹងមាំ​ជាង​មុន ការពង្រីក​សេវា​ផ្គត់ផ្គង់​ទឹក​តាម​ទី​រួម ខេត្ដ​នានា​និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ដែល​នឹង​ពង្រឹង​ទំ នាក់​ទំនង​ទីផ្សារ​និង​បើកចំហ​ឱកាស​សេដ្ឋកិច្ច​ថ្មី​។​

 

​កម្ចី​ក្នុង​ទឹកប្រាក់ ៣៤​លាន​ដុល្លារ សម្រាប់​គម្រោង​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ប្រជុំជន​នឹង​គាំទ្រ ក៏ដូចជា​រួមចំណែក​ដ​ល់​ការសម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ពង្រីក​បណ្ដាញ​សេវា​ទឹកស្អាត​ឱ្យបាន​១០០%​ដល់​តំបន់​ប្រជុំជន​ត្រឹម​ឆ្នាំ​២០២​។ កម្ចី​នេះ​នឹង​ជួយ​បង្កើន​ការ គ្របដណ្ដប់​និង​គុណភាព​នៃ​ការផ្គត់ផ្គង់​ទឹក​តាម​បណ្ដាញ​រដ្ឋ នៅក្នុង ទីរួមខេត្ដ​ចំនួន​៩​ជាអាទិ៍​ទីរួមខេត្ដ​កំពង់ចាម កំពង់ធំ កំពត ពោធិ៍សាត់ ព្រះសីហនុ សៀមរាប ស្ទោង​ស្ទឹងត្រែង និង​ទី​រួម​ខេត្តស្វាយរៀង តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​និង​តំបន់​ចែកចាយ​ថ្មី និង​ស្ដារ​ឡើង វិញ​នូវ​រោងចក្រ​សម្អាត​ទឹក​និង​បំពង់​ចែកចាយ​ដែលមាន​ស្រាប់​។ គម្រោង​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង​កន្លះ​លាន​នាក់ ដែល​រស់​នៅតាម​ទីប្រជុំជន​រាប់បញ្ចូល​ទាំង​គ្រួសារ​ក្រីក្រ និង​ងាយ​រង គ្រោះ​ដែល​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ផងដែរ​។​

 

ADB ក៏​កំពុងផ្ដល់​កម្ចី​ក្នុង​ទឹកប្រាក់​១៨​លាន​ដុល្លារ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សំដៅ​ជំរុញ​សក្តានុពល​ទេសចរណ៍​និង​ការទទួលបាន​សេវា​ផ្នែក​បរិស្ថាន នៅតាម​ទីប្រជុំជន​តូចៗ​មួយ​ចំ នួន​ដូចជា​ខេត្ដ​កំពត កែប និង​កោះកុង ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ច្រករបៀង​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​មេគង្គ ដែល​នឹង​ជួយ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​កម្ពុជា​។ គម្រោង​នេះ​ផ្ដោត​គោលដៅ​ជាក់លាក់​លើ​ការផ្ដល់​លទ្ធភាព​ឱ្យ​ស្ដ្រី និង​ក្រុម​ចំណូល​ទាប​អាចមាន​លទ្ធភាព​ទទួល​បាន​ទីផ្សារ និង​សេវា​សង្គម​ការងារ​ដោយមាន​ប្រាក់​ឈ្នួល និង​សេវា​គាំទ្រ​សហគ្រាស​។ មានការ រំពឹងថា​គម្រោង​នេះ​នឹង​បង្កើន​ចំនួន​ភ្ញៀវ ទេសចរ​ប្រចាំឆ្នាំ​យ៉ាងច្រើន​នៅតាម​បណ្ដា​ខេត្ដ​ដែល​ទទួលផល​ពី​គម្រោង និង​រួមចំណែក​បង្កើន​ការងារ​ប្រមាណ​ជា​១៧.០០០​កន្លែង​។​

 

​កម្ចី​ក្នុង​ទឹកប្រាក់​១៥​លាន​ដុល្លារ សម្រាប់​អនុ​កម្មវិធី​ទី​៣ របស់​កម្មវិធី​វិស័យ​ហិរញ្ញវត្ថុ​ទី​៣​នឹង​គាំទ្រ ដល់​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​២០១១-២០២០​ដែល​ដាក់ចេញ​នូវ​ចក្ខុវិស័យ និង​ទិស ដៅ​ច្បាស់លាស់​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ។ កម្ចី​នេះ​ក៏​នឹង​ជួយ​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ កែលម្អ​សេវា​អន្ដរការី​ហិរញ្ញវត្ថុ លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​៕

20130628044057464

 

Leave a Reply

(*) Required, Your email will not be published