អ្នកចាក់ដី​លុប​សមុទ្រ កំពុង​ស្វះស្វែង រក​ការអន្តរាគមន៍​ពី​អ្នកមានអំណាច​ម្នាក់ ដើម្បី​សម្រួល​កិច្ចការ​នេះ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ អាជ្ញាធរ​បានសម្រេច​យក​គ្រឿងចក្រ​កាយ​ដី​ចេញពី​មាត់សមុទ្រ​មួយកន្លែង ដែល​ជន​ខិត​ខូច​បាន​រំលោភ​ចាក់​ចូល​សមុទ្រ ត្រង់​តំបន់ហាមឃាត់ ស្ថិតក្នុង​ល្អាង​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ក្រោយ​ពិនិត្យឃើញថា មាន​ករណីនេះ​ពិតមែន អាជ្ញាធរខេត្ត​បាន បញ្ជា​គ្រឿងចក្រ​កាយ​ដី​នោះ​ចេញ​វិញ​។​

 

​ក្នុងពេល​ដឹកនាំ​កម្លាំង​ចុះ​បញ្ជា​គ្រឿងចក្រ​កាយ​ដី​ចេញពី​សមុទ្រ​នោះ លោក ហេង សំអាន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​អាច​រស់​នៅបាន​ជាមួយនឹង​សំណង់​ចាស់​ដែលមាន​ស្រាប់​ដោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ដាច់​ខាត់​ឲ្យ​មានការ​ចាក់ដី​លុប​សមុទ្រ ឬ​សាងសង់​សំណង់​ថ្មី​នោះឡើយ ពោលគឺ​តំបន់​នេះ​បើក​ទោះជា​ធ្វើការ​សុំច្បាប់​ថ្មី ក៏​មិន​អនុញ្ញាត​ដែរ ហើយ​សំណង់​ចាស់​បើសិនជា​មានការ​រុះរើ​ក៏​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​សាងសង់​ឡើងវិញ​ជាថ្មី​ដែរ​។​

 

​យោងតាម​ប្រភព​បាន​បញ្ជាក់ថា ក្រុម​អ្នកចាក់ដី​លុប​សមុទ្រ​នោះ ពេលនេះ​មាន​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះថា លីម គឹម​ស្រ៊ាង កំពុងតែ​ស្វះស្វែង រត់​ខ្វែងដៃខ្វែងជើង​រក​ជំនួយ​ពី​មន្ត្រី​អ្នកមានអំណាច​ថ្នាក់​ធំ​មួយ​ជួយ សម្របសម្រួល ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង និង​សាង​សង់ផ្ទះ​នៅលើ​ទីតាំង​នោះ បន្ទាប់ពី​អាជ្ញាធរ​ដាក់​បញ្ជា​ឲ្យ​កាយ​ដី​ដែល​ចាក់​លុប​សមុទ្រ​នោះ​ឲ្យ​អស់ និង​ធ្វើ​ឲ្យ​ដូច​សភាព​ដើម​វិញ​៕

18-12-2014 (3)

18-12-2014 18-12-2014 (1) 18-12-2014 (2)  18-12-2014 (4)

 

Leave a Reply

(*) Required, Your email will not be published