នាង Eva Green និយាយថា ឈុត​ថត​ស្រាត​ក្នុង​រឿង Sim City គឺ​ស្រស់ស្អាត​ណាស់

, , Leave a comment

​តារាភាពយន្ត​បារាំង​នាង Eva Green ពេញចិត្ត​ជាខ្លាំង​ចំពោះ​ឈុត​ថត​ស្រាត​របស់​នាង​នៅក្នុង​រឿងភាពយន្ត​រឿង Sim City ពីព្រោះ​ឈុត​ទាំងអស់​ប្រៀប​បីដូច​ការលេង Style ហើយ ដែល​ដឹកនាំ​រឿង​លោក Robert Roderiguez បាន​សន្យា​ចំពោះ​នាង​ថា នឹងធ្វើ​ឲ្យ​រូបភាព​ស្រាត​នេះ​ល្បីល្បាញ​សម្រាប់​ភាពយន្ត​របស់លោក​។ នៅក្នុង​ខ្សែភាពយន្ត​ថ្មី​នេះ​នាង Eva Green បានដាក់​ទាំង​ជោគវាសនា​ទាំង​ជំនឿ​ទុកចិត្ត​ទៅលើ​អ្នកដឹកនាំ​រឿង​នៅពេលដែល​គាត់​បាន​សុំ​ឲ្យ​នាង​ដោះចេញ​ទាំងអស់​នូវ​សម្លៀកបំពាក់​ថត​នៅ​កណ្តាលវាល​មួយ ដោយ​រៀបចំ​ជា​ស្ទូ​ឌី​យោ ។​

 

​នាង Eva Green បាន​ពន្យល់​អំពី​ការ​សុខចិត្ត​ថត​ស្រាត​របស់​នាង​ថា “​អ្នកដឹកនាំ​រឿង​បានមក​ដល់ផ្ទះ​សណ្តោង​របស់​ខ្មុំ​ហើយ​បាន​ស្បថ​ចំពោះ​ខ្ញុំ​ថា គាត់​នឹងធ្វើ​ឲ្យ​មាន​ភាព​ចម្លែក​អស្ចារ្យ​នៅក្នុង​ថត​ស្រាត​នេះ​គឺ​ការដាក់​ពន្លឺ និង​ការរៀបចំ​ឲ្យ​មាន​ភាព​ងងឹត​ហើយ​ថតរូប​ស្រាត​ចេញ​ជា​ស្រមោល​មនុស្ស​ស្រី​មើលទៅ​អស្ចារ្យ​ណាស់​”​។ អ្នកដឹកនាំ​បាន​ប្រាប់​នាង Eva Green ថា​នាង​ប្រាកដ​ជាមាន​អារម្មណ៍​ឈឺចាប់​ពេល​នាង​ស្រាត​ឲ្យ​គេ​ថត ប៉ុន្តែ​ពេល​ចាប់ផ្តើម​ថត​នាង និង​មាន​អារម្មណ៍​ថា​ខ្លួន​ជា​កូនក្មេង​ម្នាក់​។ ដោយមាន Screen ពណ៌​បៃតង​ព័ទ្ធជុំវិញ​រូបនាង​ហើយ​មាន​សរសៃ​ស្បែក​តូចៗ​ផង​នោះ មើលទៅ​មិនមែនជា​ភាព​សិច​ស៊ី​នោះទេ​។ អ្នក​ត្រូវ​ជឿទុកចិត្ត​លើ​ភ្នែក​ទស្សនា​ដែល​បង្ហាញ​នូវ​ភាព​ស្រឡាំងកាំង​កាលបើ​បានឃើញ​រូបភាព​ស្រាត​របស់​នាង​ក្នុង​ឈុត​នៃ​រឿង Sim City​។​

 

​អ្នកដឹកនាំ​រឿង​បាន​ប្រាប់​នាង​ទៀតថា ការថត​ស្រាត​មិនមែនជា​រឿង​ថោកទាប​នោះទេ ហើយក៏​មិនមែនជា​រឿង​មិន​គប្បី​នោះដែរ ប៉ុន្តែ​វា​ជាការ​បង្ហាញ​នូវ​សម្រស់​មួយ​ដ៏​អស្ចារ្យ​ក្នុង​ភាពយន្ត ។ ដោយសារតែ​ការពន្យល់​បែបនេះ​ទើប​នាង​យល់ព្រម​ថត​ស្រា​តទៅ​៕

sin+city

 

Leave a Reply

(*) Required, Your email will not be published