លោក ថង សាវុន អភិបាលខេត្តរតនគីរី មើលរំលងស្រី ច្រឹប ប្តីជាមេប៉ុស្តិខ្លាធំ កាប់ទន្ទ្រានដីព្រៃ របស់រដ្ឋរាប់ពាន់ហិកតា នៅភូមិឡុំ និងដឹកឈើទៅវៀតណាម យ៉ាង អាណាធិបតេយ្យ

, , Leave a comment

 ខេត្តរតនគិរី ៖ ដីព្រៃរបស់រដ្ឋជិតពាន់ហិកតា កំពុងរងការកាប់រុករាន ឈូសឆាយ ដុតបំផ្លាញពីក្រុមអ្នកមានអំណាចបុណ្យស័ក្តិអាជ្ញាធរមូលដ្ឋាន និងឈ្មួញ ឈ្មោះស្រី ច្រឹប ឃុបឃិតគ្នាយក ធ្វើជាកម្មសិទ្ធិឯកជន

និងកាប់បំផ្លាញព្រៃដើមឈើ ប្រណិតដូចជាបេង នាងនួន ធ្ងង់ គគី សុក្រំ ដឹកតាម រថយន្ត ចេញទៅវៀតណាម រាល់យប់-ថ្ងៃ មិនមានសមត្ថកិច្ចណា ចុះបង្ក្រាបម្តងណាឡើយ ក្រៅពី លាបាតដៃ ទទួលប្រាក់ពីឈ្មួញ។ករណីរំលោភយកដីរបស់រដ្ឋខាងលើនេះត្រូវគេមើលឃើញថា បានកើតឡើងនៅក្នុងចំណុច ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

 

ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ បានអោយដឹងថា ការកាប់រុករានទន្ទ្រាន ឈូសឆាយយកធ្វើជាកម្មសិទ្ធិនេះ កើតមានជាយូរមកហើយ និងត្រូវបានគេដឹងថា ឈ្មួញឈ្មោះ ស្រី ច្រឹប មានប្តីឈ្មោះផុនមេប៉ុស្តិខ្លាធំ និងជាឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញទៅវៀតណាម ដែលបានជួលអ្នកភូមិ កាន់ត្រង់សឺន័រ ចូលទៅកាប់់ រានព្រៃរាប់រយពាន់ហិចតា ។

 

ប្រភពដោយឡែក មួយផ្សេងទៀត បានបង្ហើបអោយដឹងថា ខណះដែលគេធ្វើការ កាប់រុករានទន្ទ្រានឈូសឆាយ កាន់កាប់យកដីធ្វើកម្មសិទ្ឋ និងឈើដែល មានមុខ កាត់ធំៗនៅក្នុងដីព្រៃដូចជាបេង នាងនួន ធ្ងង់ គគី សុក្រំ ត្រូវបានឈ្មួញជួញឈើ ខុសច្បាប់ឈ្មោះ ស្រី ច្រឹប មានប្តីមេប៉ុស្តិខ្លាធំ ដឹកជញ្ជូនយកទៅលក់ នៅប្រទេស វៀតណាមដោយរលូន ដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងមន្ត្រីជំនាញ ឈរជើងតាមដងផ្លូវ ជាពិសេស គឺលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត រតនគិរី និងលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី។

 

ឈ្មួញជួញឈើខុសច្បាប់ ល្បីឈ្មោះ ស្រី ច្រឹប មានប្តីមេប៉ុស្តិខ្លាធំ ហើយគេមិន ច្បាស់ទេថា តើក្នុងមួយខែៗ ស្រី ច្រឹប បានផ្តល់ផលប្រយោជន៍ប៉ុន្មានម៉ឺនសែនដុល្លារ នោះទេដើម្បីទៅពង្រឹងពង្រីកមុខជំនួញ រកស៊ីកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋរាប់ពាន់ហិកតា នៅភូមិឡុំ និងដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអនាធិបតេយ្យខ្លាំងឡើង។

 

គេលើកជាសំណួរថាតើបទបញ្ជាលេខ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពល បង្ការបង្ក្រាបនិងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ រាប់ពាន់ហិក តា នៅភូមិឡុំដឹក និងជញ្ជូនឈើខុសច្បាប់របស់ មេឈ្មួញជួញឈើខុសច្បាប់ល្បីឈ្មោះ ស្រី ច្រឹប មានប្តីជាមេប៉ុស្តិ ខ្លាធំ បានឬក៏អត់ព្រោះ ស្រី ច្រឹប កំពុងតែផ្គើនចំពោះ ការរឹត បន្តឹងរបស់រាជរដ្ឋាភិបាល ៕

 

លោក ថង សាវុន អភិបាលខេត្តរតនគីរី មិនគួរមើលរំលង ឈ្មោះ ស្រី ច្រឹប មាន ប្តីជាមេប៉ុស្តិខ្លាធំ កាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតា នៅភូមិឡុំ និងដឹកឈើ ចេញទៅវៀតណាម យ៉ាងគគ្រឹកគ្រេងនោះទេ ប្រសិន បើមានឆន្ទៈពិតប្រាកដក្នុង ការអនុវត្តបទបញ្ជាលេខ០១ ក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើ ខុសច្បាប់ របស់រាជរដ្ឋាភិបាលពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំស្រីច្រឹបដែលធ្វើការ កាប់ទន្ទ្រានឈូសឆាយដីរដ្ឋ រាប់រយពាន់ហិចតា យកដីធ្វើកម្មសិទ្ឋិ និងកាប់បំផ្លាញ ព្រៃឈើនៅភូមិឡុំ ដឹកជញ្ជូនយកទៅលក់ នៅប្រទេសវៀតណាម យ៉ាង គគ្រឹក គ្រេង នោះទេ ។ ព្រោះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត រតនគិរីនិងលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី គឺមិនមានសកម្មភាពពីការទប់ស្កាត់ និងបង្ក្រាប នោះទេគឺបិទភ្នែកអោយ ស្រី ច្រឹប កាប់ទន្ទ្រានឈូសឆាយដីរដ្ឋ រាប់រយ-ពាន់ហិចតា យកដីធ្វើកម្មសិទ្ឋ និងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់យប់-ថ្ងៃទៅវៀតណាមយ៉ាងអាណាធិតេយ្យបំផុត៕

14365485_335084816835442_1739430114_n 14384120_335084826835441_205600996_n

 

 

Leave a Reply

(*) Required, Your email will not be published