ថ្នាំញៀន​១​កញ្ចប់​ធំ និង​ម៉ូតូ​ម៉ាក CLICK ពណ៌​ខ្មៅ ត្រូវ​សមត្ថកិច្ច​រឹបអូស​បាន​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ចាប់​ឃាត់ខ្លួន ខណៈដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​កាល​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ដី​វាល​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតនៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សុះ ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ និង​មុខរបរ​មិន​ពិតប្រាកដ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ​ស្មើនឹង​៩​កញ្ចប់​តូច និង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក CLICK ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ 1A-0470​។

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

10-12-2014

 

Leave a Reply

(*) Required, Your email will not be published