ឧត្ដមសេនីយ៍ត្រី​ម្នាក់ ត្រូវបាន​ស្លាប់ ក្រោយ​ទទួល​សេវា​កម្សាន្ត នៅក្នុង​បន្ទប់​សណ្ឋាគារ​សូល​ហ្គោល​ឌិន​ស៊ី​ធី​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ឧត្ដមសេនីយ៍ត្រី​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​ដេកស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​សូល ជាន់​ទី​៤ ក្រោយពី​ជន​នោះ និង​មិត្ត​ភ័ក្ដិ​នាំគ្នា​រក​ស្រី និង​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ទីនោះ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​បន្ទប់​ជាន់​ទី​៤ ដែលជា​បន្ទប់​ទុក​សម្រាប់​ឲ្យ​ភ្ញៀវ​ដែល​ចូលទៅ​ច្រៀង នាំ​នារី​ដែល​ខ្លួន​ស្រឡាញ់​ទៅ​សប្បាយ ស្ថិតនៅ​ទីតាំង​មជ្ឈមណ្ឌល​ស៊ូ​ល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​មានឈ្មោះ ន​ន់ ថា​នី ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ត្រី មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​សេះ ឃុំ​គោកចក ខេត្តសៀមរាប​។ ទោះបី​ជាមាន​ករណី​ស្លាប់​បែបនេះ​ក្តី​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​មូលហេតុ​អ្វី​ឲ្យ​ច្បាស់​នៅ ឡើយ​ទេ ប៉ុន្តែ​បើតាម​ប្រភព​មិន​ផ្លូវការ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​អាច​នឹងគាំង បេះដូង​ដោយសារ​ស្រវឹងស្រា​ជ្រុល ប៉ុន្តែ​ប្រភព​ខ្លះទៀត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​អាច​គាំងបេះដូង​ស្លាប់​ដោយសារ​មាន​អារម្មណ៍​រំភើប​ពេល​ជាមួយ នារី​បម្រើ​នៅ​ទីនោះ​។ ព្រោះថា​នៅ​ជាន់​ទី​៤​ដែល​ជនរងគ្រោះ​ដេកស្លាប់​គឺជា​បន្ទប់​សម្រាប់​ឲ្យ ភ្ញៀវ​ណា​ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​ទីនោះ​ហើយ​នឹក​ចង់ រក​សេវា​ផ្លូវភេទ អាចទាក់ទង​ឡើង​ទៅជា​ន់ទី​៤​នោះ​ដើម្បី​សប្បាយ​។​

 

​នេះ​បើ​យោងតាម​អ្នក​ដែល​ធ្លាប់​ចូល និង​នាំ​នារី​បម្រើ​ខារ៉ាអូខេ​នៅ​ទីនោះ​ទៅ​សប្បាយ​៕

 

 10-12-2014 (2)

10-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published