សមត្ថកិច្ច​ឃាត់ខ្លួន​មេ​ឈ្មួញ​ចែកចាយ​សកម្ម​ក្នុង​ខេត្ត ទៅ​តុលាការ​

, , Leave a comment

​ខេត្តកោះកុង : ស្ត្រីជន​សង្ស័យ​ម្នាក់​រួមទាំង​ថ្នាំញៀន ត្រូវបាន​កម្លាំង​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​១១​និង​៣០ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ អេ​ម សុខ​នឿន ភេទ​ស្រី ស្នាក់​កន្លែងកើតហេតុ​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែក​រកឃើញ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ និង​យ៉ាម៉ា​៧២​គ្រាប់​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 10-12-2014 (1) 10-12-2014 (2)

10-12-2014

 

Leave a Reply

(*) Required, Your email will not be published