ជិះ​តាមផ្លូវ​គោរព​ច្បាប់​ចរាចរណ៍ តែ​ជនបង្ក​មិន​អនុវត្ត​បើក​កៀរ​រលាត់ស្បែក​ទាំង​ព្រឹក​

, , Leave a comment

​រាជធានី​ភ្នំពេញ : ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​៧​និង​៣០​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ក្រុមទី​១ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា បានធ្វើ​ឲ្យ​បុរស​ពិការ​ជើង​ម្ខាង រងរបួស​ធ្ងន់ ខណៈដែល​ជិះ​ម៉ូតូ​តាមផ្លូវ​ហើយ​ត្រូវ​រថយន្ត​ដឹក​ថ្ម​បើក​កៀរ បណ្តាល​ឲ្យ​ដួល​។​

 

​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ថន ថេ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​ជា​ជនពិការ​ជើង​ម្ខាង មាន​មុខរបរ​ជាងមាស​ស្នាក់នៅ​ភូមិ​-​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក​ស្កុប​ពី​ពណ៌​ខៀវ​លា​យស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-2580 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​ដឹក​ថ្ម​១​គ្រឿង ដែល​បើក​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​រងរបួស​ធ្ងន់​។

 

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​ទាំង​ជនបង្ក និង​រថយន្ត​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​នោះ​៕

3006

 

Leave a Reply

(*) Required, Your email will not be published