សរសើរ ឬ​បង្អាប់ ពេលដែល​ប៉ូលីស​ចាប់ រិះរក​វិធីសាស្ត្រ​ពិនិត្យ​រក​ជាតិ​អាល់កុល (​វីដេអូ​)

, , Leave a comment

​វីដេអូ​ឃ្លី​ប​ដែល​បង្ហាញ​ពី​សកម្មភាព​មន្ត្រីនគរបាល​ធ្វើការ​ត្រួតពិនិត្យ​រក​ជាតិ​អាល់កុល លើ​បុរស​ស្រវឹង​ម្នាក់ ដែល​ព្យាយាម​រិះរក​គ្រប់​វិធី​មិន​ព្រម​ផ្លុំ​ខ្យល់​ចូល ក្នុង​ឧបករណ៍​ស្វែងរក​កម្រិត​ជាតិ​អាល់កុល ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​ចែករំលែក​តៗ​គ្នា និង​មាន​អ្នកចូលរួម​បញ្ចេញយោបល់​ជាច្រើន​ផ្សេងទៀត​។​

 

​ជាមួយនឹង​រយៈពេល​៥​នាទី​និង​១១​វិនាទី​ដែល​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ អ្នកលេង​ហ្វេ​ង​ប៊ុ​ក ដែល​បាន​មើល​ហើយ​ពិតជា​លំបាក​នឹង​ទប់​សំណើច​ខ្លាំងណាស់ ព្រោះ​បុរស​ផ្ទុក​ជាតិ​អាល់កុល​ក្នុង​ខ្លួន​គាត់​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ស្វែងរក​ជាតិ​អាល់កុល​ក្នុង​ខ្លួន​នោះឡើយ​។

 

មន្ត្រីនគរបាល បាន​ព្យាយាម​ឲ្យ​បុរស​រូបនេះ ផ្លុំ​ខ្យល់​ជាច្រើន​ដង តែ​ត្រូវបាន​បុរស​ផ្ទុក​ជាតិ​ស្រវឹង រិះរក ភ្លេច​លាយឡំ​ជាមួយ​ការនិយាយ​លួងលោម​លេងសើច​ជាច្រើន មិន​ព្រម​ខ្យល់​ឲ្យ​អស់ពី​ពោះ​ស្វែងរក​ជាតិ​អាល់ កុល​ក្នុង​ខ្លួន​នោះឡើយ​។​

 

​ក្រុមអ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​បញ្ចេញយោបល់​ដោយ​ហៅ​បុរស ដែល​សមត្ថកិច្ច​ហៅ​ទៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នោះ​ថា «​តា​ប៉ែ​»​។ ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​ថ្លែង​កោតសរសើរ​សមត្ថកិច្ច​ថា ពូកែ​អត់ធ្មត់​អស់​ជាច្រើន​នាទី ទោះបី​បុរស​រូបនោះ​ធ្វើ​ឲ្យ​វិលមុខ និង​ឈឺក្បាល​ទាំង​កណ្តាលរាត្រី​យ៉ាងណាក្តី​៕

S-091

 

 

Leave a Reply

(*) Required, Your email will not be published