រឿង​រ៉ា​វឧកញ៉ា​ក្មេង​លេងល្បែង​មរណៈ ថោង សារ៉ាត់ ធ្លាយ​ខ្សែអាត់​សំឡេង មួយណា​ពិត​ទៅ​!(វីដេអូ)

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​បណ្តាញ​សង្គម និង​គេហទំព័រ​មួយ​ដែល​បាន​ចុះផ្សាយ​ពី​ខ្សែអាត់​សំឡេង​របស់​ឧកញ៉ា​គេចខ្លួន​វ័យក្មេង ថោង សារ៉ាត់ កន្លងមក​នោះ​បណ្តាញ​សង្គម​មួយ​ឈ្មោះ នាយករដ្ឋមន្ត្រី អនាថា បានបង្ហាញ​នូវ​ខ្សែអាត់​ថ្មី​ដែល​ប្រៀបធៀប​សំឡេង ដោយបាន​ប្រកាស​ក្នុង​ក្រុម “​វេទិការ​នយោបាយ​/Political Forum” ជាមួយនឹង​ឃ្លាឃ្លោង​វោហារ​ស័ព្ទ “ សំណាងល្អ​ដែរ ដែលមាន​សម្លេង​ពិត ថោង សារ៉ាត់ កុំ​អី​ចាញ់បោក​បក្សប្រឆាំង​ទៀត ជួល​យួន​ខ្ទើយ មកពីណា​មក​បន្លំ​សម្លេង ថោង សារ៉ាត់ ដើរ​បោក​មហាជន !! យី​!! ពួក​អានេះ​ថោក​ណាស់​វ៉ើ​យ ដើម្បី​កេងចំណេញ​នយោបាយ និង​ផល​ប្រ​យោ​ជ​ន៏​បក្សពួក ស្អី​ក៏​ធ្វើទៅ​រួច​ដែរ ពួកវា​នេះ​មិន​ខ្វល់​ពី សន្តិសុខ​ជាតិ ប្រឈមមុខ​នឹង​ហានិភ័យ​យ៉ាងណា ? អា​ពូជ​ថោក !!!?

 

​គួររម្លឹកថា មួយរយៈ​ចុងក្រោយ​នេះ​រឿងរ៉ាវ​ជុំវិញ​ករណី​បាញ់សម្លាប់​ឧកញ៉ា​ថៅកែ​ស៊ីម៉ង់​តិ៍ និង​ម្ចាស់​ហាង​ពេជ្រ ដែល​ត្រូវ​ឃាតក​មុខស្រស់​បាញ់សម្លាប់​។ បន្ទាប់មកទៀត​ករណី​ពាកព័ន្ធ​ជាមួយ​ការ​តាម​ចាប់ និង​នាំខ្លួន​របស់​ក្រុមគ្រួសារ និង​បក្ខពួក​របស់​មេខ្លោង​ឃាតក​វ័យក្មេង ដែល​សង្គម​បាន​ផ្តោត​ការចាប់អារម្មណ៍​ជាខ្លាំង និង​ចែករំលែក ពិភាក្សាគ្នា​តាម​បណ្តាញ​សង្គម តៀម​កាហ្វេរ កន្លែង​ជួបជុំ​នានា​។​ល​។​

 

​ជុំវិញ​ករណីនេះ​មិនទាន់មាន​ការបកស្រាយ​បំភ្លឺថា មួយណា​ពិត ឬក៏​មួយណា​ក្លែងក្លាយ​នៅឡើយ​នោះទេ​?

10-12-2105

 

 

Leave a Reply

(*) Required, Your email will not be published