បើករថយន្ត​ខុស​បច្ចេកទេស បុក​រះ​សម្លាប់​បុរស​ម្នាក់​ឲ្យ​ដេក​ក្នុង​ថ្លុកឈាម​

, , Leave a comment

រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈដែល​រថយន្ត​ដឹក​ដី​មួយគ្រឿង​បាន​ដាច់​ហ្វ្រាំង​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ហើយ​បុក បុក​រះ​ម៉ូតូ​អស់ទាំង​៦​គ្រឿង និង​រថយន្ត​៣​គ្រឿង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស​ថ្មី តាម​ប​ណ្តោ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ជុំ យឿន អាយុ​៣៧​ឆ្នាំ ជា​អ្នករត់​ម៉ូតូ មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ចំណែក​ជន​រង​មានឈ្មោះ ហឿន ហោ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ហ៊ី​ណូ​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ពណ៌​ត្រេ​អី បើកបរ​ដោយ​ជនបង្ក​ខាងលើ​តាម​ប​ណ្តោ​ផ្លូវ​ព្រះមុន្នីវង្ស ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី បំណង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ស្របពេលនោះ​រថយន្ត​បាន​ដាច់​ហ្វ្រាំង ដោយ​មិនអាច​រក្សា​ល្បឿន​បាន​ក៏​ជ្រុល​ល្បឿន​ចុះមក​ក្រោម បុក​រះ​ម៉ូតូ​ចំនួន​៦​គ្រឿង និង​រថយន្ត​៣​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។ ភ្លាមៗ​នោះ​ជនបង្ក​បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួនបាន​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទាំង​ម៉ូតូ និង​រថយន្ត​ជនរងគ្រោះ និង​នាំ​ង​ខ្លួន​ជនបង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​ក្រោយ​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

09-12-2014 09-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published