វិធី​ងាយៗ ដើម្បី បង្កើន​នូវ​អនុភាព​ថាមពល​សិច​របស់​បុរស

, , Leave a comment

​អ្វីដែល​បុរស​ភាគច្រើន​ត្រូវការ​និង​បដិសេធ​មិនបាន គឺ​ត្រូវការ​ឲ្យ​មាន​សុខភាព​រាងកាយ​មាំមួន មាន​សុខភាព​ផ្លូវភេទ​រឹងប៉ឹង ស៊ូ​មិនចេះ​ថយ ងើប​មិនចេះ​ដួល និង​ចង់​ឲ្យ​អា​អូន​តូច​របស់ខ្លួន​ធំ​ផងដែរ ដើម្បី​ផ្គាប់ចិត្ត​ដៃគូ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ គឺ​បុរស​គ្រប់រូប​ចង់​ឲ្យ​ខ្លួនឯង​មាន​ខ្នាត​អវយវៈ​ភេទ​ធំ​ព្រោះ​គិតថា​វា​នឹងធ្វើ​ឲ្យ​ស្ត្រី​មាន​សេចក្ដីសុខ​នៅពេល​រួមរ័ក​គ្នា​។​

 

​ហេតុនេះហើយ​ទើប​បុរស​ជាច្រើន​ព្យាយាម​ស្វែងរក​ថ្នាំ​ប៉ូវ​ផ្សេងៗ​តាម​ដែល​ឮ​គេ​និយាយ​តៗ​គ្នា​ថា អាចធ្វើ​ឲ្យ​លិង្គ​ធំ​ឡើង​បាន​។ មាន​ករណីខ្លះរ​ហូតថ្នាក់​ទៅ​ឲ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​ដើម្បី​បន្ថែម​ខ្នាត​លិង្គ​ឲ្យ​ធំ​ឡើង​។ ប៉ុន្តែ​ទង្វើ​បែប​នោះ​ជួនកាល​វា​អាច​ធំ​ឡើងមក​ពិតមែន តែ​វា​ធំ​ដោយសារ​ហើម​ព្រោះ​ឫទ្ធិ​របស់​ថ្នាំ​បន្ទាប់ពីនោះ​មកវា​នឹង​រលួយ​ហើយ នៅ​ទីបំផុត​ក៏ត្រូវ​កាត់ចោល​ដើម្បី​រក្សា​ជីវិត​។​

 

​ឃើញ​ទេ​ពុំមែន​ជា​ផល​ល្អ​ទេ កុំទៅ​គិត​ចង់​ធ្វើ​បែប​នោះ​អី ទោះបី​លិង្គ​របស់​អ្នកធំ​ឬ​តូច​ក៏​ពុំមែន​ជា​រឿង​សំខាន់​ដែរ សំខាន់​នៅលើ​តិច​និក​និង​កាយវិការ​រួមរ័ក​ឯណោះ​ទៅវិញ​ទេ​។ អវយវៈ​ភេទ​វា​គ្រាន់តែ​ជា​អង្គ​ប្រកប​មួយ​តែប៉ុណ្ណោះ ហើយ​ចូល​អ្នក​កុំទៅ​ជឿ​លើ​ការឃោសនា​ផ្សេងៗ​ថា អាច​បន្ថែម​លិង្គ​បាន​នោះ​ព្រោះ​សូម្បី​ក្រុម​ពេទ្យ​លោកខាងលិច​ដែល​ពូកែៗ​ក៏ នៅតែ​មិនអាច​ធ្វើបាន​ផង​។ ដូច្នេះ​កុំទៅ​ខ្វល់ចិត្ត​និង​គិត​ច្រើន​ចំពោះ​ខ្នាត​អវយវៈ​ភេទ​គិត ត្រឹមតែ​ថា នៅពេល​អ្នក​ពូកែ​តិច​និក​អ្នក​ក៏មាន​ជោគជ័យ​ជិត​១០០%​ទៅហើយ​។​

 

​ចំពោះ​រឿង​មួយទៀត​ដែល​បុរសៗ​ត្រូវ​ការមិន​ចាញ់​រឿង​ខ្នាត​អវយវៈ​ភេទ​ដូចដែល បាន​ពោល​មក​ខាងលើ គឺ​ត្រូវការ​ឲ្យ​ខ្លួនឯង​មាន​ថាមពល​ភេទ​ខ្លាំង​ឡើង​និង​ស៊ូ​បានយូរ​ឡើង​។ រឿង​បែបនេះ​មិនជា​រឿង​ពិបាក​អ្វី​ប៉ុន្មាន​ទេ ព្រោះ​ការបង្កើន​ថាមពល​ភេទ​មាន​ច្រើន​វិធី​ណាស់ ប៉ុន្តែ​វិធី​ដែល​ប្រាកដប្រជា​និង​ឃើញថា​បាន​ផល​ល្អ​បំផុត​គឺ​ការហាត់​ប្រាណ យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ឲ្យ​ញើស​ចេញពី​រាងកាយ​មក​ខ្លះ​។​

 

​ក្រៅពីនោះ​ក៏ត្រូវ​មានការ​ទ​ទូល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​ក្រុម​ជីវជាតិ​ឬ អាហារ​ដែលមាន​ប្រយោជន៍ និង​ជៀសវាង​អាហារ​ប្រភេទ​ខ្លាញ់ ជាពិសេស​អាហារ​សមុទ្រ​គឺជា​អាហារ​បង្កើន​ថាមពល​ភេទ​បាន​យ៉ាង​ល្អ ហើយ​ប្រការ​ហាមឃាត់​ដាច់ខាត​គឺ​កុំទៅ​ទិញ​ថ្នាំ​ប៉ូវ​ឬ​ថ្នាំ​ផ្សេងៗ​មក ទទួលទាន​ព្រោះ​វា​អាច​នាំមក​នូវ​ផលប៉ះពាល់​ច្រើន​។ ប្រការ​សំខាន់​ម្យ៉ាងទៀត​គឺ​ខាង​ផ្លូវចិត្ត​របស់​អ្នក​ដែល​ត្រូវចិត្ត​ឲ្យ ស្រស់ថ្លា​រីករាយ​ជានិច្ច ដែល​វា​នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ហើយ​អវយវៈ​ភេទ​របស់​អ្នក​ក៏​ស៊ូ មិន​រាថយ​មិន​ថា​ជា​ពេលយប់​ឬ​ពេល​ថ្ងៃ​ក៏ដោយ​គឺអាច​ស៊ូ​បាន​ទាំងអស់​៕

woman-suprising-man-with-sex-at-home

 

Leave a Reply

(*) Required, Your email will not be published