ចង់​ហ៊ឺហារ ប្រើប្រាស់​សាសនា ជា​អាជីវកម្ម​

, , Leave a comment

ខេត្តបន្ទាយមានជ័យ : ជនសង្ស័យ​៤​នាក់​បាន​ក្លែងភេទ​ជា​ព្រះសង្ឃ​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ តែ​ត្រូវ​ប្រជាពលរដ្ឋ សហការ​ជាមួយ​សមត្ថកិច្ច​ព័ទ្ធចាប់​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​កម្លាំង​នគរ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​រួមមាន ១-​ឈ្មោះ ហឹម សៅ អាយុ​២៧​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ខាងជើង​ទង ស្រុក​ដងទង់ ខេត្តកំពត ២-​ឈ្មោះ អឺ​ង ថន អាយុ​៤០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ស្តុក​ថ្ល​ក ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត ៣- ឈ្មោះ យឹម បូ ហៅ យឹម វ៉ន អាយុ​៥៦​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ទទុង ស្រុក​ដងទង់ ខេត្តកំពត ទី​៤ ឈ្មោះ​ពាង ណុប ឬ មាស រដ្ឋា អាយុ​៣៩​ឆ្នាំ​ប្រុស នៅ ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ខាងជើង​ទង ស្រុក​ដងទង់ ខេ​ត​កំពត​។​

 

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​លិខិតឆ្លងដែន ថវិកា​មួយចំនួន ទូរស័ព្ទដៃ កាបូប​លុយ ពុំមាន​ឯកសារ​គ្រប់គ្រាន់ ជាពិសេស​គ្មាន​ឆា​យ៉ា​ដែល​បញ្ជាក់​។ បន្ទាប់ពី​ឃាត់ខ្លួន និង​ឆែកឆេរ ជនសង្ស័យ​បាន​សារភាព ថា​ខ្លួន​ពិតជា​សង្ឃ​ក្លែងក្លាយ​ពិតមែន ព្រោះ​ដើម្បី​ប្រាក់​ទើប​ពួកគេ​បង្ខំចិត្ត​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​រកលុយ​៕

06-12-2014 06-12-2014 (1) 06-12-2014 (2)

 

Leave a Reply

(*) Required, Your email will not be published