នាង Zoe Saldana សុខចិត្ត​ថត​ស្រាត ដើម្បី​បានដាក់​ក្រប​ទស្សនា​វ​ដ្តី Woeen’s Heath

, , Leave a comment

​នាង Zoe Saldana បាន​ស្រាត​អស់រលីង​ហើយ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ជាង​ថតរូប​ដើម្បី​ផ្ដិត​យក​រូបភាព​ដ៏​ស្រ​ឡូ​ន​របស់​នាង​ដាក់​លើ​ក្រប​ទស្សនា​វ​ដ្តី Woeen’s Heath  ចែកជូន​អ្នកអាន​ទស្សនា​។ នាង Zoe Saldana បានដឹងហើយថា ការថត​បែបនេះ​វា​មិន​សមគួរ​ទេ ប៉ុន្តែ​នាង​ត្រូវតែ​ថត​ដើម្បី​តម្លៃ​ខ្លួន​ខ្ពស់​។ តារាភាពយន្ត​ក្នុង​រឿង The Avatar រូបនេះ បាន​ស្រាត​នៅ​កណ្តាល​ស្រែ​សំរាប់​ទស្សនា​វ​ដ្តី ចេញផ្សាយ​នៅក្នុង​ខែកញ្ញា ខាងមុខ សម្រាប់​ទស្សនា​វ​ដ្តី​ស្តីពី​សុខភាព​នឹង​ជីវិត ប៉ុន្តែ​នាង​បាន​ពន្យល់ថា នាង​មើលទៅ​មិន​សមជា​ល្អ​នោះទេ ពីព្រោះ​នាង​មិនបាន​ហាត់​សម​ឲ្យ​បាន​ច្រើន​ដូចដែល​នាង​ធ្លាប់ធ្វើ​សម្រាប់​ការថត​ភាពយន្ត​នោះ​។​

 

​តារាភាពយន្ត​អាយុ​៣៦​ឆ្នាំ ដែល​កំពុងមាន​ផ្ទៃពោះ​នឹង​ក្លាយជា​ម្តាយ​គេ​នៅពេល​ខាង​មុន​បាន​ថត​ស្រាត​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​សម្រាប់​ទស្ស​នាវ​ដ្តី​បាន​និយាយថា “​កាលពី​ឆ្នាំទៅ​មិញ​ខ្ញុំ​បានចាប់ផ្តើម​ការងារ​នេះ​”​។ រាងកាយ​របស់ខ្ញុំ​មើលទៅ​ហាក់ដូចជា​រាង​ស្រា​វហើយ​គេ​បាន​បញ្ជា​ឲ្យ​ខ្ញុំ​កាច់រាង ក្រាប​លូន ពើងទ្រូង តាមតែ​គេ​បញ្ជា​។​

 

​នាង​និយាយថា “​ខ្ញុំ​ដាក់​ពណ៌​តិចតួច​… ខ្ញុំ​បាន​ទៅ​ឆ្លុះ​កញ្ជាក់ ហើយ​បានឃើញ​អ្វីៗ​គ្រាប់​យ៉ាង​ដែល​ខ្ញុំ​ចង់ឃើញ​។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ ពេល​ឃើញ​ខ្លួនប្រាណ​របស់ខ្ញុំ​ស្រាត​ននលគក​ហើយ​មាន​រាង​ស្រាវ​។ ទោះបីជា​ខ្ញុំ​ធ្វើការ​នៅ​ខាងក្រៅ​ច្រើនយ៉ាង​ណាក៏ដោយ​ក៏​ស្បែក​របស់ខ្ញុំ​នៅតែ​ភ្លឺ​សក្តិសម​ក្នុង​ការថត​ស្រាត​ដាក់​លើ​ក្រប​ទស្សនា​វ​ដ្តី Woeen’s Heath​។​

​នាង Zoe Saldana នោះ​ជាមាន​ផ្ទៃពោះ​ក៏ដោយ​ក៏ ពោះ​របស់​នាង​មើលទៅ​មិន​ប៉ោង​ទេពី​ព្រោះ​ទើបតែ​ផ្ទៃពោះ​២​ខែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​នាង​អាច​បញ្ចេញ​សាច់​របស់​នាង​ឲ្យ​អ្នកអាន​ទស្សនា​វ​ដ្តី​បាន​គ្រាន់​ជាការ​កម្សាន្ត​៕

06-12-2014

 

Leave a Reply

(*) Required, Your email will not be published