ចុង​សុដន់​របស់​នាង​អែន​នី​ហា​ថា​វ៉េ (Anne Hathaway)​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​

, , Leave a comment

ក្រសែភ្នែក​មនុស្ស​ទាំងអស់​បាន​សម្លឹង​ទៅលើ​អ្វីដែល​ជ័យលាភី​តួ​ស្រី​រង​ល្អ​ដាច់​គេ​នាង​អែន​នី​ហា​ថា​វ៉េ (Anne Hathaway) គ្រោង​នឹង​ស្លៀកពាក់​មក​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​អូ​ស្ការ​។ ប៉ុន្តែ​ភ្លាមៗ​បន្ទាប់ពី​នាង​បាន​បោះជំហាន​ចូលមកក្នុង​ឈុត​អាវ​ផាយ​ប្រា​ដា​ពណ៌​ផ្កាឈូក​កែវភ្នែក​របស់​មនុស្ស​គ្រប់គ្នា​បែរជា​សម្លឹងមើល​អ្វី​ផ្សេង​ទៅវិញ​។​

 

​ក្នុង​បណ្តាញ​Twitter​មួយ​ដែល​គេ​ហៅថា @HathawayNipples បង្កើតឡើង​ដោយ​ក្រុម​“AnneHathawayNipples”​នៅលើ​Twitter បានបង្ហាញ​វត្តមាន​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​ការបង្ហាញ​ខ្លួន​លើ​កម្រាលព្រំ​ក្រហម​អូ​ស្ការ​ជា​លើកដំបូង​របស់​នាង​។​

 

​ពួក​អ្នក​រិះគន់​ខាង​សម្លៀកបំពាក់​បានចេញ​មក​លើកឡើង​ភ្លាមៗ​ថា​ឈុត​អាវ​ផាយ​របស់​នាង​ហា​ថា​វ៉េ​ដូចជា​បញ្ចេញ​សាច់​ឲ្យ​គេ​ឃើញ​បន្តិច​ហើយ​ការ​គ្មាន​អាវទ្រនាប់​សោះ​បានធ្វើ​ឲ្យ​ចុង​សុដន់​របស់​នាង​អាច​ឲ្យ​គេ​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​សាច់​ក្រណាត់​ដ៏​ស្តើង​។​

 

​ប៉ុន្តែ​អ្វី​ទៅ​ដែល​ក្រុម AnneHathawayNipples ត្រូវ​និយាយ​អំពី​ព្រឹត្តិការណ៍​លើ​កម្រាលព្រំ​ក្រហម​របស់​ពួកគេ​និង​ការបញ្ចូល​បន្ថែម​ទៅលើ​“​បញ្ជី​ស្លៀកពាក់​បញ្ចេញ​សុដន់​” នោះ​។​ក្រុម​នេះ​បាន​និយាយថា​“​មាន​អ្នក​ផ្សេងទៀត​មាន​អារម្មណ៍​ព្រឺព្រួច​នៅ​អូ​ស្ការ​ដែរឬទេ​?”​។​ពួកគេ​បន្តថា​“​យើង​បានឃើញ​សុដន់​របស់​អ្នកឯង​នៅ​អូ​ស្ការ​”​។​

 

​នេះ​មិនមែនជា​លើកទីមួយ​នោះទេ​ដែល​នាង​ហា​ថា​វ៉េ​ជួប​រឿង​អាម៉ាស់​ចំពោះ​កំហុស​ឈុត​រ៉ូ​ប​របស់​នាង​នៅលើ​កម្រាលព្រំ​ក្រហម​។​តារា​រូបនេះ​បាន​ត្រូវធ្វើ​ឲ្យ​បាក់មុខ​យ៉ាងខ្លាំង​នៅពេល​កាមេរ៉ា​ជាច្រើន​បាន​ចាប់យក​រូបភាព​អត់​មាន​ស្លៀកខោ​ក្នុង​របស់​នាង​នៅពេលដែល​នាង​បោះជំហាន​ចេញពី​រថយន្ត​មួយ​នៅ​ព្រឹត្តិការណ៍​ដាក់​បញ្ចាំងភាពយន្ត Les Miserables​ក្នុង​ទីក្រុង​ញូវយ៉ក​៕

 

162618097-e1361806907558

​ ​

 

Leave a Reply

(*) Required, Your email will not be published