សល់​មេដាយ​ច្រើន​ឬ បានជា​សូម្បីតែ​រថយន្ត​ក៏​បំពាក់​ឲ្យ​ដែរ​?

, , Leave a comment

​រូបភាព​មួយ​សន្លឹក​នេះ ក្រោយ​ពេលដែល​បាន​បង្ហោះ​បាន​បណ្តាញ​សង្គម​ត្រូវបាន​ប្រិយមិត្ត​ក្នុង​ប្រព័ន្ធ​អន​ឡាញ​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង ខណៈ​ដែលមាន​មេដាយ​មួយ​ដែល​ម្ចាស់​រថយន្ត​បាន​បំពាក់​នៅ​ខាងក្រោយ ធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​នឹក​ប្លែក​ក្នុង​ចិត្ត​ដោយ​មេដាយ​ដែល​ទទួលបាន​គឺមាន​តែ​បុគ្គល​ដែលមាន​ឥស្សរិយយស (​អ្នក​ដែល​ឧ​ត្ត​ម​ប្រសើរ​) មានគុណ​បំណាច់​ចំពោះ​ជាតិ មាតុភូមិ និង​សង្គមជាតិ​។ ប៉ុន្តែ​ចំពោះ​រថយន្ត​មួយគ្រឿង​នេះ​ដែល​ទទួលបាន​មេដាយ​កិត្តិយស​មួយ​នេះ តើ​បាន​ផ្តល់នូវ​គុណូបការៈ​អ្វីខ្លះ​ដែល​?

 

​ជាក់ស្តែង​រូបភាព​មួយ​នេះ​ត្រូវបាន​បណ្តាញ​សង្គម​មួយ​យកមក​បង្ហោះ​ចែកជូន​ប្រិយមិត្ត​ក្នុង​បណ្តាញ ដើម្បី​លើក​មតិ​យក​សន្ទនា​ក្នុងន័យ​រិះគន់ ស្ថាបនា ចំពោះ​ទង្វើ​មួយចំនួន​ដែល​ធ្វើ តែ​មិនបាន​គិតគូរ​រិះរក ហេតុ និង​ផល​។ បច្ច័យ​ទាំងអស់នោះ វា​អាច​ជិះ​ឥទ្ធិពល​ចំនួន​បុគ្គល​វិញ ខណៈដែល​មិនបាន​ត្រងត្រាប់ និង​វិភាគ​គ្រប់​ជ្រុងជ្រោយ​។​

​ចំពោះ​អ្នក​តើ​មានមតិ​បែបណា​ដែល​ចំពោះ​ទង្វើ​ខាងលើនេះ​?

04-12-2014

 

Leave a Reply

(*) Required, Your email will not be published