ពន្លឺ​នៃ​ឃាតកម្ម​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ លេច​ជា​រូបរាង​បន្តិច​ម្តងៗ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រោយពី​អំពើ​ឃាតកម្ម​របស់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ សមត្ថកិច្ច​បាន​ខិតខំ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ និង​ឃាត់ខ្លួន​ជា​បន្ទាប់​ចាប់តាំងពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១ ខែធ្នូឆ្នាំ​២០១៤​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត Land Rover ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ​មួយគ្រឿង ដែល​នៅ​ក្នុងនោះ រួមមាន​ឧកញ៉ា​ថោង សា​រ៉ា​ត និង​អង្គរក្ស​ឈ្មោះ​មាស សម្បត្តិ​, សៀម វាសនា និង​ឈ្មោះ គយ ចាន់​ផល បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​។ ក្រោយមក​នៅវេលា​ម៉ោង​១៥​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល​សមត្ថកិច្ច​បាន​ដោះលែង ឧកញ៉ា​ថោង​សា​រ៉ា​ត​ឲ្យ​ត្រឡប់មកវិញ​ទុក​តែ​អង្គរក្ស​៣​នាក់​ធ្វើការ​សាកសួរ កាំភ្លើងខ្លី រថយន្ត​ដើម្បី ធ្វើ​កោសល្យ​វិ​ច្ច័​យ​។

 

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែលជា​អង្គរក្ស​របស់​ឧកញ៉ា ថោង សារ៉ាត់ រួចមក​សមត្ថកិច្ច​មា​ន​ពន្លឺ​បន្ថែម​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទី​៤​ម្នាក់ទៀត​ឈ្មោះ​លី សៅ ហៅ​វី ខណៈពេល​ជននេះ​ធ្វើដំណើរ​គេចខ្លួន​ទៅដល់​មុខ​ផ្សារ​ស្ទឹងមានជ័យ​។​

 

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១៩​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ដែលជា​ថៅកែ​ហាង​ត្បូង​ពេជ្រ​ហុងកុង​និង​ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្រូវបាន​ឃាតក​ចូលទៅ​បាញ់​៦​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង ខណៈពេលដែល​ជនរងគ្រោះ​ចុះ​ពី​រថយន្ត​ចូលទៅ​ទិញ​ផ្លែឈើ​ស្រស់​នៅក្នុង​ហាង ឡោ តិច​ស្រេង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ សីហនុ​ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន​។​

 

​ពាក់ព័ន្ធ​ករណី​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ អ្នកស្រី កែវ សារី ធ្វើ​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​៣ ខែធ្នូ ដោយ​បង្ហាញថា លោកស្នងការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​កូន​របស់គាត់​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ក្នុង​សន្និសីទ​នេះ​ឪពុក​-​ម្តាយ​ឧកញ៉ា​វ័យក្មេង ថោង សារ៉ាត់ បានលើកឡើង ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​លោក​បញ្ជាក់ថា ត្រូវ​ចេះ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក​៕
សារព័ត៌​មានកំណើត​ថ្មី នឹង​រាយការណ៍​លម្អិត​បន្ថែម​ទៀត​!!!

 

03-12-2014 (3)

03-12-2014 (1) 03-12-2014 (2)  03-12-2014 (4)

 

Leave a Reply

(*) Required, Your email will not be published