បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ នៃ​សណ្ឋាគារ​កា​សា​

, , Leave a comment

រាជធានី​ភ្នំពេញ : សាកសព​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ ដេក​លេខ​៦១៣ នៃ​សណ្ឋាគារ​កា​សា ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សព​បុរស​ជនជាតិ​ម៉ាឡេស៊ី​រូបនោះ​មានឈ្មោះ  អ៊ី​យូ ប៊ូ​ន​តាត ( Eu boon tatt ) អាយុ​៣១​ឆ្នាំ​។ ដោយឡែក​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្វើអត្តឃាត​ខ្លួនឯង ព្រោះ​ចាញ់ល្បែង​ធ្ងន់ធ្ងរ​ពេក​៕

 

03-12-2014 (1)

03-12-2014 (2) 03-12-2014 

 

Leave a Reply

(*) Required, Your email will not be published