ថ្នាំញៀន​ចំនួន​៨១៤​គ្រាប់ និង​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ជា​ស្ថាពរ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ក្នុង​ខេត្ត​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​ម្តុំ​ភូមិ​ប៉ា​លិ​លេ​ល្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ញឹម សុភ័ក្ត្រ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ាម៉ា​) ចំនួន​៨១៤​គ្រាប់ ទូរស័ព្ទ​១​គ្រឿង កាបូប​ដាក់​លុយ​១ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។ ដោយមានរ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅ​ម្តុំ​កន្លែងកើតហេតុ​ខាងលើ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង បាន​យកទៅ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន​។ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កសាង​សណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

03-12-2014

 

Leave a Reply

(*) Required, Your email will not be published