និទ្ទេស D និង E នៃ​ការប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤ មាន​ជម្រើស​តិច​ក្នុងការ​ជ្រើសរើស​មុខជំនាញ​

, , Leave a comment

​ការប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤ មាន​ចំនួន​សិស្ស​ជាច្រើន​ដែល​ទទួលបាន​និទ្ទេស D និង E ពីព្រោះ​ដោយ​ការ​រឹតបណ្តឹង​វិន័យ​បានល្អ​ក្នុងពេល និង​ក្រោយ​ការប្រឡង​។ ប៉ុន្តែ​ចំពោះ​សិស្ស​ដែល​ទទួលបាន​និទ្ទេស D និង E មិនសូវ​ពេញចិត្ត​ចំពោះ​ការកំណត់​ល​ក្ខ័​ខ័​ណ្ឌ​នៃ​ការជ្រើសរើស​និស្សិត​ឲ្យ​ចូល​បន្ត​ការសិក្សា​នៅក្នុង​សាកលវិទ្យាល័យ ជាពិសេស​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​មួយចំនួន​។ ឧទាហរណ៍ សាកលវិទ្យាល័យ​សុខាភិបាល ទើបតែ​ប្រកាសថា ការកំណត់​ជ្រើសរើស​និស្សិត​ដែល​ប្រឡង​ចូលរៀន​នៅក្នុង​សាកលវិទ្យាល័យ​សុខាភិបាល គឺ​យក​ពី​និ​ទ្ទេ​សា A ទៅ C តែប៉ុណ្ណោះ ដូច​ច្នេះ​ហើយ​ធ្វើ​ឲ្យ​សិស្ស​ដែល​ទទួលបាន​និទ្ទេស D និង E ដែលមាន​បំណង និង​ប្រឡង​ចូល​សាកលវិទ្យាល័យ​សុខាភិបាល​ខកចិត្ត​ជាខ្លាំង​។​

 

​ដូច​យើង​ដឹង​ហើយ​ថា មុននឹង​ប្រលង​ចូល​សិស្ស​គ្រប់រូប​ត្រូវតែ​នាំគ្នា​ទៅ​រៀន​មុខវិជ្ជា​បន្ថែម ដូចជា គណិតវិទ្យា គីមីវិទ្យា​និង ជីវៈវិទ្យា ដើម្បី​ប្រឡង​។ បើ​ទោះ ៣​មុខវិជ្ជា​ខាង​ល​លើ​នេះ ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ជា​មធ្យម​១២០​ដុល្លារ​ក្នុង​មួយ​វគ្គ​ក៏ដោយ​នោះ​។ តាំងពី​ប្រឡង​បាក់​ឌុប​ហើយ​ម្នាក់ៗ​នាំគ្នា​មក​សម្រុក​រៀន​ត្រៀមប្រឡង​ពេទ្យ ទោះបីជា​មិនដឹងថា​លទ្ធផល​យ៉ាង​មិច​ក៏ដោយ​។ គេ​បាន​ចំណាយពេល​រយៈពេល​៣​ខែ​ក្នុង​ការរៀន​នោះ​។ សិស្ស​ខ្លះ​ដែល​បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដទៃទៀត​បាន​បោះបង់ចោល​មិនបាន​ដាក់ពាក្យ​ចូលរៀន​មុខវិជ្ជា​ដទៃទៀត​ទេ ពីព្រោះ​កាលបរិច្ឆេទ​នៃ​ការ​ចូលរៀន គឺ​មុនពេល​សាលា​ពេទ្យ ដូចនេះហើយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​តានតឹង​ក្នុងការ​សម្រេចចិត្ត​។​

 

​ហេតុតែ​ចង់​សិក្សា​នៅ​សាលា​ពេទ្យ​ពួកគេ​ក៏បាន​ច្រានចោល​ទាំងអស់​ដើម្បី​រង់ចាំ​ការប្រឡង​។ ប៉ុន្តែ​ការរង់ចាំ​នោះ​ផ្ទុយ​នឹង​អ្វីដែល​ពួកគេ​ចង់បាន ពីព្រោះ​មានតែ​និទ្ទេស A ដល់ C ប៉ុណ្ណោះ ដែលមាន​សិទ្ធ​ប្រឡង​ចូល​នៅ​សាលា​ពេទ្យ​។ ពេល​បានឮ​ដំណឹង​នេះ​ភ្លាម​សិស្ស​ម្នាក់ៗ មានការ​ខកបំណង​ជាខ្លាំង ពីព្រោះ​ការជូនដំណឹង​យឺត​ពេល​របស់​សាលា​ពេទ្យ​ធ្វើ​ឲ្យ​ខាត ពេលវេលា ថវិកា និង​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​ការ​ខំប្រឹងប្រែង​របស់​សិស្ស និង​ក្រុមគ្រួសារ​របស់គេ​ផងដែរ​។​

 

​ដូចនេះហើយ​អ្នក​ដែល​បាន​និទ្ទេស D និង E អាច​បន្ត​ការសិក្សា​នូវតែ​សាកលវិទ្យាល័យ​ឯកជន ឬ​មួ​យ៉ាងណា​? តាម​មតិ​របស់ខ្ញុំ​ការជ្រើសរើស​និស្សិត​ឲ្យ​ប្រឡង​ចូល​សាកលវិទ្យាល័យ​រដ្ឋ​គួរតែ​គួរតែ​ជ្រើសរើស​សិស្ស​ដែល​ប្រលង​ជាប់​បាក់​ឌុប​ទាំងអស់ ប៉ុន្តែ​ពួកគេ​ត្រូវតែ​បាន​និទ្ទេស​ល្អ ចំពោះមុខ​វិជ្ជា​ទាំងបី​ខាងលើ យ៉ាង​ទាប​បំផុត​គឺ​និទ្ទេស C ឬ D​។ ពីព្រោះ​ការធ្វើ​បែបនេះ​ទើប​ធ្វើ​ឲ​មាន​តម្លាភាព​ទាំងអស់គ្នា​៕ ដោយ រ៉ុ​ប សុជាតា​,​ភ្នំពេញ​

02-11-2014 (1) 02-11-2014 (2)

 

Leave a Reply

(*) Required, Your email will not be published