ឈ្មោះ​ប្រាក់ សា​វ័​ន្ដ មន្ដ្រី​ពន្ធដារ ខេត្ដ​រតនគិរី​ល្មោភកាម​សម​ត្ត​កិច្ច​​ចាប់ខ្លួន​ព្រោះ​រំលោភ​សេពសន្ថវៈ​មន្ត្រី​ក្រោមបង្គាប់​

, , Leave a comment

​ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បានអោយដឹង​ថា ឈ្មោះ​ប្រាក់ សា​វ័​ន្ដ អាយុ​៥០​ឆ្នាំ រស់នៅ​ទីស្នាក់ការ​នៃ​សាខា​ពន្ធដារ​ខេត្ដ​រតនគិរី ភូមិ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​​បាន​លុង មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល​ពន្ធដារ​ខេត្ដ​រតនគិរី ត្រូវបាន​សមត្ថកិច្ច​ឃាត់​​ខ្លួន​ក្រោយ ពី​ទទួល​សេចក្ដីរាយការណ៍​ថា មន្ដ្រី​រូបនេះ​បាន​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​​នារី​ម្នាក់​ជា​បុគ្គលិក​ផ្នែក​បោសសំអាត​នៅក្នុង​សាខា​ពន្ធដារ​តែម្ដង។​

 

សេចក្តីរាយការណ៍​បាន​អោយដឹងទៀតថា កាលពី​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ជនសង្ស័យ ឈ្មោះ​ប្រាក់ សា​វ័​ន្ដ បានធ្វើ​សកម្ម ភាព​ចាប់រំលោភ​សេព សន្ថវៈ​នារី​រងគ្រោះ ឈ្មោះ ឈ ន អាយុ​១៩​ឆ្នាំ ស្នាក់​នៅក្នុង​សាខា​ពន្ធដារ និង​ជា​បុគ្គលិក​​ផ្នែកអនាម័យ​នៅក្នុង​អង្គភាព​ពន្ធដារ​ខេត្ដ​។​ក្រោយ​ទទួល​សេចក្ដីរាយការណ៍​ពី​ករណី​ចាប់រំលោភ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​សួរនាំ​ហើយ​ឈានទៅដល់​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​ជនសង្ស័យ​ត្រូវបាន​សួរនាំ​​និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ចាត់ការ​បន្ដ​តាម​​នីតិវិធី ។​

 

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ​សមត្ថកិច្ច​ដូចជា​លាក់លាម​ក្នុងការ ផ្ដល់ព័ត៌មាន​លំអិត​។​ ​ដោយឡែក​លោក ប្រាក់ សា​វ័​ន្ដ មន្ដ្រី​ពន្ធដារ ខេត្ដ​រតនគិរី កំណើត​ថ្មី​មិនអាច​ទទួល​ការ​​បំភ្លឺ​នៅឡើយ​ទេ​៕

28-11-2014

 

Leave a Reply

(*) Required, Your email will not be published