ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ចុះឈ្មោះ ប្រាសាទសម្បូរព្រៃគុក ជា​ទ្រព្យសម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក តែ​រឿងរ៉ាវ​ភ្នំ​បូកគោ ជា​រឿង​ដោយឡែក​

, , Leave a comment

រាជធានី​ភ្នំពេញ : កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌​នៅ​កម្ពុជា ធ្វើ​ការជួប​តទល់​ពិភាក្សាគ្នា​ជាមួយគ្នា នៅ​វិមាន​រដ្ឋសភា​។

 

​ក្រោយ​កិច្ចពិភាក្សា​នោះ​ត្រូវបាន​បញ្ចប់​លោកស្រី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ដើមឆ្នាំ​២០១៥ ខាងមុខនេះ​ក្រសួង​នឹង​រៀបចំ​ចុះឈ្មោះ ប្រាសាទសម្បូរព្រៃគុក ចូល​ជា​ទ្រព្យសម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក និង​ជំហាន​ទី​២ គឺ​ប្រាសាទបន្ទាយឆ្មា​។ ដោយឡែក​ទាក់ទង​ទៅនឹង​ព័ត៌មាន​ដែល​ផ្សាយ​ថា មាន​ជនជាតិ​វៀតណាម​សាងសង់​ទីតាំង​សាសនា​នៅលើ​ភ្នំ​បូកគោ​នោះ ក្រសួង​នឹង​ចាត់វិធានការ​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​នាពេលខាងមុខ​៕

27-11-2014 27-11-2014 (1) 27-11-2014 (2)

 

Leave a Reply

(*) Required, Your email will not be published