ការបង្កបង្កើន​ផលដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ​បច្ចុប្បន្ននេះ​ដំណាំ​ម្រេច​គឺជា​ដំណាំ​ដែលមាន​ទីផ្សារ​ល្អ​ទាំង​ក្នុង និង​ក្រៅប្រទេស   ហើយ​គេ​សង្កេតឃើញថា​ប្រជា កសិករ​ដែលមាន​ធនធាន​នៅក្នុង​ខេត្តមណ្ឌលគិរី គឺ​កំពុង​ផុសផុល​នាំគ្នា​បង្កបង្កើន​ផលដំណាំ​ម្រេច​ផងដែរ ។ ដោយសារ ផ្ទៃដី​ក្នុង​ខេត្ត​មួយ​នេះ​សំបូរ​ជីជាតិ​ល្អ និង​អំណោយផល​លើ​ដំណាំ​ម្រេច ។​

 

​ប្រជាកសិករ​ដែល​ដាំ​ដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី​បានដឹងថា ផ្ទៃដី​ក្នុង​ខេត្ត​នេះ​គឺមាន​ជីវជាតិ​ល្អ  ម្រេច​របស់​ពួក គាត់​លូតលាស់​បានល្អ និង​គ្មាន​ជម្ងឺ​ដូច​ម្រេច​ដែល​ដាំ​នៅ​ស្រុកក្រោម ។ ហើយ​ចំពោះ​ការចំណាយ​ដើម​ទន់​សម្រាប់​ការដាំ ដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី គឺ​អស់​ដើម​ទន់​តិចជាង​បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ផ្សេងៗ ដូចជា​ខេត្តកំពង់ចាម ខេត្តកំពត ជាដើម ដោយសារតែ​ដី​មានតម្លៃ​ថោក ហើយ​ជន្លង់ម្រេច​ក៏មាន​តម្លៃថោក​ដែរ ។​

 

​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​២-3​ឆ្នាំ​ចុង​ក្រោយនេះ  ឃើញថា​ផ្ទៃដី​ដាំ ដុះ​ដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សំគាល់  បើ​គិត​ត្រឹម​ឆ្នាំ​២០១៣​គឺមាន​ដាំ​ណាំ​ម្រេច​ប្រមាណ​ជា ១៣០​ហិកតា ហើយ​បើតាម​ការប៉ាន់ប្រមាណរ​បស់​មន្ទីរ​កសិកម្ម​ក្នុង​ឆ្នាំ​២០១៤​នេះ  ដំណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី​អាច កើនឡើង​ពី​៥០​ទៅ​៧០​ហិកតា​ទៀត ។ លោក​បាន​បន្តថា ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី គឺ​ប្រជាក​សិ ករ​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​បង្កបង្កើន​ផលដំណាំ​ម្រេច​ច្រើនជាងគេ ។ ហើយ​ចំពោះ​ពូជ​ម្រេច​ដែល​ពួកគាត់​ដាំ​គឺមាន​ដូចជា ពូជ​ម្រេច​កំ​ពត់ និង​ពូជ​ម្រេច​ឥណ្ឌា ប៉ុន្តែ​ពូជ​ម្រេច​កំ​ពត់​របស់​ប្រទេស​កម្ពុជា​យើង​ទទួលបាន​ទិន្នផល​ល្អ​ជាង ។​

 

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុង​ដើម​២០១៤​នេះ​ដំណាំ​ម្រេច​ដែល​ទទួលបាន​ផល​មាន​ប្រមាណ ជា​២០​ហិកតា ហើយ​ដំណាំ​ម្រេច​ដែល​មិនទាន់​ទទួលផល​មាន​ប្រមាណ​ជាជាង​១០០​ហិកតា ។  លោក​បន្តថា ផ្ទៃដី​ដាំ​ដុះ​ដំ ណាំ​ម្រេច​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​មួយ​ជន្លង់​អាច​ទទួលបាន​ទិន្នផល​ពី​៤​ទៅ​១០​គីឡូក្រាម សម្រាប់​ម្រេច​ស្រស់  អាស្រ័យ តាម​ការថែទាំ​បានល្អ ឬ​មិនល្អ​របស់​ម្ចាស់​ចំការ ។​

 

​លោក​ប្រធាន​មន្ទីរ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​គួរ​នាំគ្នា​ដាំ​ដំណាំ​ម្រេច​ឲ្យ​បាន​ច្រើន ទោះបី ជា​ការដាំដុះ​ដំណាំ​ម្រេច​ចំណាយ​អស់​ដើម​ទន់​ច្រើនក្ដី ប៉ុន្តែ​ក៏​ទទួលផល​ច្រើន​គួរសម​ដែរ  អាចធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន កាន់តែ​ប្រសើរឡើង​មួយកំរិត​ថែមទៀត ៕ ម៉ា​ណា​ល់​

30-6-2014 (1)

30-6-2014 (2) 30-6-2014 

 

Leave a Reply

(*) Required, Your email will not be published