ទិញ​បាន​៣​ខែ បែរជា​ត្រូវ​ភ្លើង​ឆេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជន​មិន​ស្គាល់មុខ​មក​លួច ដុត​ឡាន​នោះ​បណ្ដាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​ម្ចាស់​ទើបតែ​ទិញ​បាន​បី​ខែ​មិនទាន់​បានធ្វើ​ស្លាក​លេខ​ផង​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​មានឈ្មោះ​រិទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​ឲ្យ​ដឹងថា រថយន្ដ​គាត់​ទើបតែ​ទិញ​បាន​ប្រហែល​៣​ខែ​ប៉ុណ្ណោះ​មិនទាន់​ទាំង​បានធ្វើ​ស្លាក​លេខ​ផង ក៏ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ឡើយ​។ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ម្ចាស់​ផ្ទះជួល​របស់គាត់ បាន​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកបើកបរ​រថយន្ដ​ដឹក​គ្រឿងសំណង់​យកមក​ធ្វើ​ផ្ទះ​នៅ​ដី​ឡូ​តិ៍​ក្នុងភូមិ​ជាមួយគ្នា​នោះ​តែ​ការដឹក​អីវ៉ាន់​មក​នោះ រថយន្ដ​ដឹក​អីវ៉ាន់​នោះបាន​បើកបរ​ជាន់​លើ​ទីធ្លា​ដី​របស់​ម្ចាស់​ផ្ទះជួល​បណ្ដាល​ឲ្យ​មាន​ផុង​ផាយ​បែក​ដី​ខ្ទេច​។ ដោយ​ឃើញ​របៀបនេះ​ម្ចាស់​ផ្ទះជួល​បាន​ស្ដីបន្ទោស​ទៅ​ឲ្យ​ភាគី​អ្នកបើកបរ​រថយន្ដ​ទាំងនោះ​ហើយ​ពេលនោះ​ទំនាស់​ក៏បាន​ផ្ទុះឡើង​យ៉ាង​ចាស់ដៃ​ដែរ ប៉ុន្ដែ​មិនមាន​បង្ក​ឲ្យ​ភាគី​ណាមួយ​មាន​របួសស្នាម​អ្វី​ទេ​ពោល គឺ​ឈ្លោះប្រកែក​គ្នា​ដោយ​ពាក្យសម្ដី​តែប៉ុណ្ណោះ​។​

 

​ពេលនេះ​ជនរងគ្រោះ​ម្ចាស់​រថយន្ដ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​ជនល្មើស​៕

26-11-2014 (1) 26-11-2014 (2) 26-11-2014

 

Leave a Reply

(*) Required, Your email will not be published