រួមរ័ក​លើ​ម៉ូតូ ចង់​ប្តូរ​រសជាតិ​និយម ឬ​គ្មាន​លុយ​ចូល​ផ្ទះសំណាក់​

, , Leave a comment

រាជធានី​ភ្នំពេញ : រូបភាព​របស់​យុវវ័យ​មួយគូ​ដែល​កំពុង​រួមរ័ក​គ្នា​លើ​ម៉ូតូ​ទាំង​កណ្តាលរាត្រី​ដ៏​សែន​ត្រជាក់ លាយឡំ​ជាមួយ​ទឹកសន្សើម ប៉ុន្តែ​អកុសល ត្រូវគេ​លួច​ថត​បាន​នូវ​សកម្មភាព​របស់​ពួកគេ ហើយ​ត្រូវបាន​បង្ហោះ ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​សាធារណ​ផ្អើល​ពេញ​បណ្តាញ​សង្គម​Facebook​។​

 

​ទង្វើ​ទាំងនេះ​ត្រូវបាន​មហាជន​លើក​មក​ពិភាក្សាគ្នា​លើ​បណ្តាញ​សង្គម ដោយ​អ្នក​យល់ថា យុវវ័យ​មួយគូ​នេះ​បាន​ប្រព្រឹត្ត​ទង្វើរ​ដែល​សង្គម និង​គ្រួសារ​ស្អប់ខ្ពើម ទាំង​មិនបាន​គិតពី​ប្រពៃណី​ខ្មែរ​ដ៍​ថ្លៃថ្លា​។ ចំណែក​អ្នកខ្លះ​ថា បែប​ចំអក​ឡកឡាយ​ថា មាន​លុយ​ទិញ​ម៉ូតូ​ជិះ តែ​ហេតុអ្វី​គ្មាន​លុយ​ចូល​ផ្ទះសំណាក់​នោះ បែរជា​មក​ធ្វើ​អី​អី នៅលើ​ម៉ូតូ​បែបនេះ​។​

 

​ទន្ទឹមនឹងនោះ ក៏មាន​អ្នក​និយាយថា ប្រហែលជា​ពួកគេ​ចង់​ផ្លាស់ប្តូរ​អារម្មណ៍​របស់​ខ្លួន​ហើយ​មើលទៅ ទោះជា​យ៉ាងណា យើង​មិនដឹងថា រូបភាព​នេះ​គេ​លួច​ថត​បាន​នៅ​កន្លែង​ណា​នោះទេ​ប៉ុន្តែ​យើង​សូម​ធ្វើការ​អំពាវនាវ​ឲ្យ​មិត្ត​យុវវ័យ​ទាំងអស់ មេត្តា​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ មុន​នឹងធ្វើ​អ្វីមួយ​ព្រោះថា ទង្វើរ​បែបនេះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​កិត្តិយស គ្រួសារ និង​សង្គមជាតិ​ទាំងមូល​៕

24-11-2014

 

Leave a Reply

(*) Required, Your email will not be published