អាចមកពី​គំនុំ ឬ​ទំនាស់​ផលប្រយោជន៍ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​តិ៍ ត្រូវ​បាញ់​សម្លាញ់​តាម​ការគ្រោងទុក​(វីដេអូ)

, , Leave a comment

 

 

 

រាជធានី​ភ្នំពេញ : ករណី​បាញ់សម្លាប់​ដ៏​ឃោ​ឃៅ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ​តិច​សេង ផ្ទះ​លេខ​៤៦៤BE0 ផ្លូវ​លេខ​២៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ខណៈដែល​ជនរងគ្រោះ​ដែល​គេ​ស្គាល់​ថា​ជា លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង់​តិ៍​ត្បូង​ពេជ្រ កំពុង​ចុះ​ទិញ​ផ្លែឈើ ក្បែរ​របង​ស្តា​ត​អូរ​ឡាំ​ពិ​ក ហើយ​ត្រូវ​ឃាតករ​បាញ់សម្លាប់​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​រថយន្ត​លុ​ឡិច​ស៊ី​ស​៥៧០ ពាក់​ស្លាក​លេខ 2M-1683 មក​ទិញ​ផ្លែឈើ​នៅ​ហាង​ស្រីមុំ លក់​ផ្លែឈើ ពេល​បើកទ្វារ​ដើរ​ចេញពី​រថយន្ត​មិនទាន់​ទាំង​បាន​ទិញ​ផ្លែឈើ​ផង ភ្លាមៗ​នោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ ម៉ាក​មក​ឈប់​អែប​នឹង​ជនរងគ្រោះ ហើយ​ដក​កាំភ្លើង​បាញ់​សំដៅទៅ​ជនរងគ្រោះ​ជាច្រើន​គ្រា​ប់ប​ណ្តា​ល​ឲ្យ ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​មុខ​ហាង​លក់​ផ្លែឈើ​នោះ​តែម្តង​។ ក្រោយពី​បាញ់​ជនរងគ្រោះ​ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ដូច​ការគ្រោងទុក​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​អន្តរាគមន៍  និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​។ ប៉ុន្តែជំហាន​ដំបូង​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា អាចជា​ករណី​គំនុំ​ដោយ​ជនសង្ស័យ​បានគិត​ទុកជាមុន និង​តាម​ពីក្រោយ​ជនរងគ្រោះ​រហូតមកដល់​ចំណុចកើតហេតុ​ក៏​បាញ់ប្រហារ​តែម្តង​៕

 

23-11-2014 (3)

23-11-2014 23-11-2014 (1) 23-11-2014 (2) 

 

Leave a Reply

(*) Required, Your email will not be published