ចេញ​ឆក់​ខុស​ភូមិសាស្ត្រ ត្រូវ​ប៉ូលីស​វាយខ្នោះ​ក្រោយពី​ធ្វើ​សកម្មភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​មិត្តភាព​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​ទូរស័ព្ទ​ពី​នារី​រងគ្រោះ​កាល​វេលា​ម៉ោង​៤​និង​២០​នាទី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ផ្ទះ​លេខ​៩៩ ជាន់​ទី​២ ផ្លូវ​១៣៤​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ យ៉ែម ចិន្ដា ហៅ ចាន់ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​ផ្សារ​ស៊ីន​ជូ​រី​ផ្លា​ហ្សា ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ដើរ​តាម​ក្រោយ​នារី​រងគ្រោះ​ឈ្មោះ លីន​ដា ភេទ​ស្រី អាយុ​៣២​ឆ្នាំ លុះដល់​កន្លែង​ស្ងាត់ និង​មាន​ឱកាសល្អ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ​នារី​រងគ្រោះ និង​ឆក់យក​ទូរស័ព្ទ​។ ភ្លាមៗ​នោះ​នារី​រងគ្រោះ​បាន​ស្រែក​ឆោឡោរ និង​មាន​ការជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ផង​នោះ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ជា​ស្ថាពរ​។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ដកហូត​បាន​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​៕

22-11-2014

 

Leave a Reply

(*) Required, Your email will not be published