ទំនេរ​នាំគ្នា​បង្ហើ​ត​មុខរបរ​ដែល​សង្គម​ស្អប់ខ្ពើម ត្រូវ​ចាប់​សមត្ថកិច្ច​បង្ក្រាបបាន​ទាំង​សម្បុក​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​៨​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្រោយពី​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​ទាំង​៨​នាក់​នោះ ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ​បានសម្រេច តែ​ជិះ​ម៉ូតូ​រត់គេច​មិន​រួច​។​

 

​ប្រភពពី​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ហែម ឡូយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​មានឈ្មោះ ឈិន លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​លេខ​២០ បន្ទប់​លេខ​២៨ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​កោះ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​ប្រើប្រាស់​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ តាកែវ 1C-2308​ជា​មធ្យោបាយ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ខឿន មន្នី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត​នៃ​សក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ឈ្មោះ រី សុភ​ក្រ័ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អង្គរក្ស​ទួល​ក្រសាំង មាន​ទីលំនៅ​ភូមិ​បឹង​ក្អែក ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក គុប​ជ្រុង​៩០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល​1B-7447​។  មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​១​និង​៤០​នាទី​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ជនរងគ្រោះ​ឈ្មោះ​ចេញពីផ្ទះ​ដោយ​ធ្វើដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុច​មុខ​វត្ត​ព្រះ​ធាតុ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ ជិះ​ម៉ូតូ​មកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី​ជនរងគ្រោះ​បានសម្រេច ប៉ុន្តែ​ដោយ​ឃើញ​ស្ថានភាព​បែបនេះ ជនរងគ្រោះ​ក៏បាន​ស្រែកថា ចោរៗ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ន​គរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​រលួស ដែល​ប្រចាំការ​នៅ​រង្វង់​មូល​ដីក្រហម រាយ​កម្លាំង​ពូន​ស្ទាក់​រហូត​ចាប់​ក្របួច​បាន​នៅលើ​ខ្នង​ប្រឡាយ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ​។​

 

​ក្រោយពី​ធ្វើការ​សាកសួរ​តាម​ជំនាញ ទៅលើ​ជនសង្ស័យ​ទាំង​២​នាក់ នា​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ឈានទៅដល់​ការឃាត់ខ្លួន​បាន​បក្ខពួក​៦​នាក់​បន្តទៀត នៅ​ចំណុច​ផ្ទះជួល​លេខ​២០ បន្ទប់​លេខ​២៨ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជនសង្ស័យ​ទី​១​ឈ្មោះ នាក់ លីន​ចាន់​មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ សយ សម័យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៣​ឈ្មោះ អ៊ុយ ធឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៤​ឈ្មោះ មិត្ត ចាន់​គា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​៤​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​កោះ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ទី​៥​ឈ្មោះ តុង ស៊ី​ណាត ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ទី​៦​ឈ្មោះ ប៉ិច ម៉ូ​វ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ដកហូត​ម៉ូតូ​២​គ្រឿង​ទី​១​ម៉ាក AIR BLADE ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ គ្មាន​ស្លាក​លេខ និង​ទី​២ ម៉ាក Honda សេ​១២៥ ស៊េរី​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-7471 និង​វត្ថុតាង​មួយចំនួនទៀត នាំមក​កាន់​អធិការដ្ឋាន​ខណ្ឌដង្កោ​។​

 

​មន្ត្រី នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៨​នាក់ បច្ចុប្បន្នកំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមច្បាប់​៕

 22-11-2014 (1) 22-11-2014 (2) 22-11-2014 (3)

22-11-2014

 

Leave a Reply

(*) Required, Your email will not be published