លី​ឡា សម្ញែងដើមទ្រូង និង​កន្លែង​​សិច​ស៊ីសំខាន់ ដើម្បី​ប្រជា​ប្រិយ​ភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី កញ្ញា លី​ឡា មហាជន​មើលឃើញថា បច្ចុប្បន្ន​ប្រជាប្រិយភាព​របស់​នាង ហាក់​ឡើង​សន្ទុះ​យ៉ាងខ្លាំង បើ​ធៀប​ជាមួយ​តារា​សម្តែង​មួយចំនួន ដែល​ចូលក្នុង​សិល្បៈ​ស្របាលៗ​នាង ។ តាមរយៈ​ការសម្តែង​នៅក្នុង ខារ៉ាអូខេ​បទ​ចម្រៀង​នាពេល​កន្លងទៅ កញ្ញា លី​ឡា ត្រូវបាន​មហាជន និង​ស្រទាប់​យុវវ័យ​មាន​កោតសរសើរ ពេញៗ​មាត់​គ្រប់ៗ​គ្នា​ថា នាង​ពូកែ​សម្តែង និង​ពូកែ​ធ្វើ​ច​រិ​ក​បែប​ក្រមិចក្រមើម ឆ្នាស់ឆ្នើម​គួរ​ឲ្យ​គ្រឺត​ខ្នាញ់ ។ មិនតែប៉ុណ្ណោះ សម្រស់​ដ៏​ស្រស់​សោភា​របស់ តារា​សម្តែង​វ័យក្មេង​សម្បូរ​មន្ត​ស្នេហ៍​រូបនេះ ក៏​ត្រូវបាន​ស្រទាប់​យុវវ័យ​ស្ញើ​ច​សរសើរ​ថា ស្រស់ស្អាត​គ្រប់ៗ​គ្នា ។​

 

​បើទោះបីជា ការឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​របស់ កញ្ញា លី​ឡា មាន​រយៈ​តិច​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​បើ​មើល​ពី​ទេពកោសល្យ និង​ប្រជាប្រិយភាព​របស់​នាង​វិញ ហាក់​មិន​ចាញ់​រៀមច្បង​មុនៗ​ប៉ុន្មាន​ឡើយ ។ នេះ​ក៏​ដោយសារតែ​នាង​សម្តែង​បាន​គ្រប់បែបយ៉ាង មិន​ថា​សិច​ស៊ី​ខើច​លើ​ខើច​ក្រោម យ៉ាងណា​នោះទេ គឺ​នាង​ហ៊ាន​សម្តែង​បាន​ទាំងអស់ ដោយ​មិន​ខ្លាច​ការរិះគន់​ពី​មហាជន​ឡើយ​។​

 

​តែ​ទោះជា​យ៉ាងណា មកទល់ពេលនេះ តារា​សម្តែង​វ័យក្មេង និយម​សម្ញែង​ដើមទ្រូង​កញ្ញា លី​ឡា រូបនេះ មិនទាន់មាន​បណ្តាញ​ព័ត៌មាន​ណាមួយ ធ្វើការ​រិះគន់​មកលើ​នាង​ឲ្យ នាង​ក្តៅស្លឹកត្រចៀក​នោះទេ ព្រោះតែ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​របស់​នាង គឺ​នៅមានកម្រិត​នៅឡើយ ។​ទាំង​ការ​ស្លៀកពាក់ នៅក្នុង​ការសម្តែង​ខារ៉ាអូខេ​បទ​ចម្រៀង ទាំង​ការ​ស្លៀកពាក់​នៅ​ខាងក្រៅ មហាជន​តែងតែ​ឃើញថា​ស្រី​ស្រស់ លី​ឡា គឺ​និយម​ស្លៀកពាក់​បែប​សិច​ស៊ី ដែល​មើលទៅ​គួរ​ឲ្យ​ក្រឺត ដាស់​អារម្មណ៍​បុរស​ដែល​តែងតែ លួច​ចាប់ចិត្ត​ប្រតិព័ទ្ធ លើ​រូបនាង ។​

 

​ជាក់ស្តែង​នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Account Facebook) របស់ លី​ឡា ត្រូវបាន​មហាជន និង​ស្រទាប់​យុវវ័យ​និយម​ប្រើប្រាស់ បណ្តាញ​ដ៏​ពេញនិយម​មួយ​នេះ មើលឃើញថា រូបភាព​របស់​នាង ដែល​បាន​បង្ហោះ​ទាំងអស់ គឺ​សុទ្ធសឹងតែ​ជា​រូប​សិច​ស៊ី ធ្វើ​ឲ្យ​មនុស្ស​ប្រុសៗ​ឃើញ​ហើយ ចង់​ក្តៅខ្លួន ដោយសារតែ​លង់​នឹង​សម្រស់ និង​ភាព​សិច​ស៊ី​របស់​នាង ៕

29-4-2014

29-4-2014 (5) 29-4-2014 (6)  29-4-2014 (1) 29-4-2014 (2) 29-4-2014 (3) 29-4-2014 (4)

 

Leave a Reply

(*) Required, Your email will not be published