តារា​កូរ៉េ ១២​នាក់ ផ្សេងទៀត​ដែល​ជាប់ចោទ​ពីបទ​ជួញដូរ​ផ្លូវភេទ​

, , Leave a comment

​កូរ៉េខាងត្បូង ៖ ប្រភពពី​គេហទំព័រ​សង្គម​កម្សាន្ត​របស់​កូរ៉េ បាន​រាយការណ៍​មក​ថា  សុភា​ចារ​ក្រុង Suwon បានចេញ​សេចក្តីប្រកាស បើក​កា​រ​ស៊ើ​ប​អ​ង្កេ​ត​លើ​តារា​កូរ៉េ ១២​នាក់ ដែល​ក្នុងនោះ​មាន​តារា​ស្រី​៩​នាក់ និង​ប្រុស​៣​នាក់ ដែល​គេ​មិនបាន​បង្ហាញ​ឈ្មោះ​ឲ្យ​ដឹង​នោះឡើយ​។ យុទ្ធនាការ​ស៊ើបអង្កេត​មួយ​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាជន​កូរ៉េខាងត្បូង​។​

 

​តាម​ប្រភព​ពត៌មាន​ពី​គេហទំព័រ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា តារា​កូរ៉េ​ល្បីៗ​មួយចំនួន ត្រូវបាន​គេ​ដក​ចេញពី​ការស៊ើបអង្កេត​នេះ ខ្លះ​ហើយ​ដែល​រួមមាន​ដូ​ច​ជា Lee Da Hae , Yoon Eun Hye, Kim Sa Rang , Hwang Soo Jung និង Solbi ហើយ​ចំពោះ​ពាក្យ ច​ចាម​អារាម អាក្រក់ របស់​ពួកគេ ត្រូវបាន​ប៉ូ​លី​ស​​ធ្វើការ ស៊ើបអង្កេត​ជា​បន្តបន្ទាប់ ដើម្បី​ស្វែងរក ប្រភព​នៃ​ពាក្យ ច​ចាម​អារាម​នេះ​។ អ្នកនាំពាក្យ របស់ កញ្ញា Yoon Eun Hye បាន​ប្រាប់​អ្នក​សា​រ​ព​ត៌​មានឲ្យដឹងថា ចំពោះ​ពាក្យ​ច​ចាម​អារាម ថា​កញ្ញា Yoon Eun Hye មាន​ទំនាក់ទំនង ជួញដូរ​ផ្លូវភេទ​មួយ​នេះ បានធ្វើអោយ អ្នកគាំទ្រ​របស់​នាង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងជាពិសេស​សូម្បីតែ ក្រុមគ្រួសារ របស់​នាង​ផ្ទាល់​ក៍មាន ការ​រន្ធត់ចិត្ត​ផងដែរ​។ ម្យ៉ាងវិញទៀត ប៉ូលីស​ក៍​បើក​ការស៊ើបអង្កេត ចំពោះ​នាង ជា​បន្តបន្ទាប់ ប៉ុន្តែ​ពេលនេះ នាង​ត្រូវបាន​ប៉ូលីស លុបឈ្មោះ​ចេញពី​ការ ស៊ើបអង្កេត​នេះ ហើយ​៕

7-2-2014 (11)

7-2-2014 (2) 7-2-2014 (3) 7-2-2014 (4) 7-2-2014 (5) 7-2-2014 (6) 7-2-2014 (7) 7-2-2014 (8) 7-2-2014 (9) 7-2-2014 (10)  7-2-2014 (12)

 

Leave a Reply

(*) Required, Your email will not be published