ដោយសារតែ​ផ្លែកាំបិត ធ្វើ​ឲ្យ​នាង Lacey Wildd ក្លាយជា​តារា​បង្ហាញ​ម៉ូត​សុដន់​យក្ស (​វីដេអូ​)

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ដើម្បី​ភាពលេច​ធ្លោ​អ្នក​បង្ហាញ​ម៉ូត​ដើមទ្រូង​យក្ស Lacey Wildd បាន​រៃអង្គាស​បាន​ប្រាក់​២៣.០០០​ដុល្លារ​មកពី​អ្នក​បរិច្ចាគ​តាម​អន​ឡាញ​ដែលជា​អ្នកគាំទ្រ​នាង​ដើម្បីឲ្យ​សុ​ដ​ន់​របស់​នាង​មួយៗ រីក​ពី​ប៉ុន​ចាន​ទៅ​ប៉ុន​ថាស​។ នេះ​បើ​យោងតាម​គេហទំព័រ​សង្គម​សិល្បៈរ​បស់​ប្រទេស​អង់គ្លេស​ឈ្មោះ ដាយ​លី​ម៉ែ​ល ដែល​បាន​ចុះផ្សាយ​កាលពីពេល​កន្លងទៅ​ថ្មី ៗ​នេះ ។​

​ពួក​គ្រូ​ពេទ្យវះកាត់​នឹងដាក់​បញ្ចូល​ប្រដាប់​ផ្សាំ សុដន់​ទម្ងន់​សរុប​១៩​គីឡូក្រាម​ចូលក្នុង​ទ្រូង​របស់​នាង ដើម្បី​ឲ្យ​ម្តាយ​អាមេរិក​កូន​៦​រូបនេះ​ទទួលបាន​តំណែង​ជា​ស្ត្រី​មាន​សុដន់ ធំ​បំផុត​លើ​លោក​។​

 

នាង Wildd បាន​និយាយថា​នាង​ខ្វល់ខ្វាយ​នឹង​ការវះកាត់​នេះ នៅពេល​ពួក​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ព្រមាន​ថា​វា​មិនមាន​សុវត្ថិភាព​។ សុដន់​បច្ចុប្បន្ន​របស់​នាង​មាន​ទម្ងន់​៩​គីឡូក្រាម​រួចស្រេច​ទៅហើយ ដែល​វា​ធ្ងន់​រហូតដល់​នាង​ត្រូវការ​អាវទ្រនាប់​ធ្វើ​ពី​ស្បែក​និង​វះកាត់ ដាក់​សាច់ដុំ​បន្ថែម​ដើម្បី​ជួយ​ទ្រ​ទ្រូង​របស់​នាង​។​

 

​តែ​ស្ត្រី​រស់នៅ​ក្រុង​ម៉ា​អា​មី​អាយុ​៤៥​ឆ្នាំនេះ​នៅតែ​និយាយថា ការវះកាត់​ពង្រីក​ដោះ​ជា​មហិច្ឆតា​របស់​នាង​និង​ដើម្បី​កូនៗ​របស់​នាង​។ នាង​បាន​និយាយថា​”​ខ្ញុំ​នឹង​ទុក​កេ​រ្ត៍​ដំណែល​នេះ​សំរាប់​កូនៗ​របស់ខ្ញុំ​”៕

 

07-1-2014 (2)

07-1-2014 (3)  07-1-2014 (1) 07-1-2014 07-1-2014 (6) 07-1-2014 (5) 07-1-2014 (4)

 

Leave a Reply

(*) Required, Your email will not be published