PM​ស្រុក​សេ​សាន​បង្ក្រាប​និង​រឹបអូស​ឈើ​ប្រណីត នៅពេល​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​សំងំ​មិន​បង្ក្រាប​ជា​ថ្នូរ​នឹង​ប្រាក់​

, , Leave a comment

​ខេត្តស្ទឹងត្រែង : ​ឈើប្រណិត​ជាច្រើន​គំនរ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​ជ​ញ្ជួ​ន​យកទៅ​លាក់ទុក​​នៅក្បែរ​ផ្ទះ​អ្នកភូមិ​ហើយក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​សេ​សាន​ធ្វើការ​បង្ក្រាប​និង​រឹបអូស​​យកទៅ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ក្បាល​រមាស ។​ប្រតិបត្តិ​​ការចុះ​បង្ក្រាប​ខាងលើ គឺ​នៅ​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤​កន្លងទៅនេះ​ស្ថិតក្នុង​ភូមិ​ច្រប់ ឃុំ​​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

 

​យោងតាម​ប្រភព​ព័​តិ៍​មាន នៅ​តំបន់​នោះ បាន​ឲ្យ​ដឹងថា ឈើ​ទាំងនេះ ត្រូវបាន​ក្រុម​​ឈ្មួញ​ដុះ​ស្លែ​មានអំណាច​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្រោយពី​ធ្វើការ​បំផុស​រួច​យកមក​​ស្តុក​ទុក​ក្នុងភូមិ​ក្បែ​រ​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ត្រៀម​ដឹក​ចេញ​តាមរយះ​រថយន្ត​យី​ឌុប​ធំៗ​។ ហើយ​ករណីនេះ​ត្រូវបាន​គេ​និយាយថា គឺ​មានការ​ត្រូវរ៉ូវ​គ្នា រវាង​ក្រុម​ឈ្មួញ ជាមួយនិង​នាយ​​សង្កាត់រដ្ឋបាល​ព្រៃឈើ​នៅ​​ទីនោះ​ដើម្បី​ធ្វើ​ការដឹកចេញ​តាម​រថយន្ត​ធំៗ​ របស់​ក្រុមហ៊ុន​ស្របច្បាប់​នៅក្នុង​ភូមិសាស្ត្រ​នោះ​។​ តែ​ដោយហេតុថា​ឈ្មួញ​បាន​ត្រូវ​គ្នា​ជាមួយ​ជំនាញ​ក្នុង​ការប្រមូលទិញ​និង​ដឹ​ក​ជ​ញ្ជូ​ន​ឈើ ក្នុង​​ដែន​សមត្ថកិច្ច​មួយ​នេះហើយ ទើប​កម្លាំង​អាវុធហត្ថ ធ្វើការ​ចុះបង្ក្រាប​តែម្តង ។​

 

​ឈើប្រណិត​ទាំងនេះ​ត្រូវបាន​គេ​និយាយថា​ ​មាន​ចំនួន​១៦៣​កំណាត់​ ជា​ប្រភេទ​ឈើ ធ្នង់ និង​ជាង​២០​សន្លឹក​ទៀត​ជា​ប្រភេទ​ឈើ​សុ​ក្រំ ហើយក៏​ត្រូវបាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំង​ ​អស់​មាន​ចំនួន​ជិត​១០​ម៉ែត្រគូប​ផងដែរ។​

 

​ពាក់ព័ន្ធ​ទៅ​និង​ករណី​បង្ក្រាប​ឈើ​នៅក្នុង​ដែន​សមត្ថកិច្ច​សង្កាត់​ក្បាល​រមាស​ខា​លើ​​នេះ​លោក ទិ​ត្រ វី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស​ស្រែគរ ល្បី​ខាង​បិទ​ភ្នែក​លា​ ​បាតដៃ​យកប្រាក់​ពី​ឈ្មួញ​ជួញ​ឈើ​សារ​ព័ត៌​មាន​កំណើតកំណើត​ថ្មីុ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានឡើយ។​​ ​បច្ចុប្បន្ន​ឈើ​ទាំងនេះ ស្ថិតនៅក្រោម​ការរក្សា​ទុក ក្នុង​ដែន​សមត្ថកិច្ច​របស់​ជំនាញ រដ្ឋ​
​បាល​ព្រៃឈើ​សង្កាត់​ក្បាល​រមាស​ស្រែគរ ៕

 K_1 K_1 (1)

K_1 (2)

 

Leave a Reply

(*) Required, Your email will not be published