​តើ​ចាំបាច់​ដែរឬទេ ត្រូវ​អាំងភ្លើង​ក្រោយពេល​សម្រាលកូន​រួច​?

, , Leave a comment

​កាលពី​បុរាណ​ស្ត្រី​ជាទូទៅ​ក្រោយពេល​សំរាលកូន​ហើយ ត្រូវ​អាំងភ្លើង​អស់​ជាច្រើន​ថ្ងៃ​ទើប​អាច​ចុះ​ពី​គ្រែ​បាន​។ ចំណុច​នេះ​រហូតមកទល់​បច្ចុប្បន្ន​ទោះបី​ត្រូវបាន​គេ​បំភ្លេចចោល​ស្ទើរតែ ទាំងស្រុង​ដោយសារ​តែមាន​ថ្នាំ​វិទ្យាសាស្ត្រ​ជា​ជំនួយ​ហើយ​ក្តី ក៏​នៅមាន​ស្ត្រី​ជាច្រើន​នាក់​សង្ស័យថា ហេតុដូចម្តេច​ក្រោយពេល​សម្រាលកូន​ហើយ​ស្ត្រី ត្រូវ​នៅលើ​ភ្លើង​តើ​វា​មាន​លទ្ធផល​ល្អ​បែបណាខ្លះ​។​

 

​ការពិត​អាំងភ្លើង​ក្រោយពេល​សម្រាលកូន​រួច គឺជា​រឿង​ល្អ​បំផុត​ដែល​ចាត់ទុកថា ជាការ​សម្រាក​នៅ​ស្ងៀមៗ​បន្ទាប់ពី​បាត់បង់​ឈាម និង​អស់កំលាំង​ល្ហិតល្ហៃ ក្រោយពេល​សម្រាលកូន​រួច​។ កម្ដៅភ្លើង​ដែល​សមល្មម​នឹង​ថ្នាំបុរាណ​ដែល​ប្រើ​ទទួលទាន​វា​បាន​ជួយ​សម្រួល​ឈាម​ឲ្យ​រត់​ស្រួល​រាងកាយ​ប្រែប្រួល​មកកាន់​សភាព​ដើម​វិញ​យ៉ាង​ឆាប់រហ័ស​។​

 

​ការ​អាំងភ្លើង​ក្រោយពេល​សម្រាលកូន​រួច ទើប​មិនមែនជា​រឿង​ដ៏​ចាំបាច់ និង​មិនមែន​មានន័យថា​ពុំមាន​ប្រយោជន៍​នោះដែរ ក៏ប៉ុន្តែ​ចំណុច​ដ៏​សំខាន់បំផុត​ទាមទារ​ឲ្យ​មានការ​សម្រាក​ឲ្យ​គ្រប់គ្រាន់ ដើម្បី​ស្តារ​ស្ថានភាព​រាងកាយ​ឲ្យ​រឹងមាំ​ជាមុនសិន ឬក៏​អាំងភ្លើង​ជាមុន​ក៏​ល្អ​ដូចគ្នា​ព្រោះ​ចំណុច​មួយ​នេះ​វា​អាចជួយ​ឲ្យ​ស្ត្រី​ដែល​ទើបនឹង​ក្លាយ​ខ្លូន​ទៅជា​មាតា​របស់គេ​ថ្មីថ្មោង​បាន​រួច​ផុតពី​កត្តា​ឆ្លង​មេរោគ​៕

taprum_201432020531

 

Leave a Reply

(*) Required, Your email will not be published