នាង Amanda Seyfried អស់សង្ឃឹម​ចំពោះ​ការរួបរួម​គ្នា​ឡើងវិញ​តារា​ក្នុង​ខ្សែភាពយន្ត “Mean Girls”

, , Leave a comment

តារាភាពយន្ត​នាង Amanda Seyfreied បាន​បោះបង់ចោល​ក្តី​សង្ឃឹមថានឹង​រួបរួមគ្នា​ឡើងវិញ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ខ្សែភាពយន្ត​ដំបូង​របស់​នាង​គឺ​រឿង “Mean Girls”​។ មាន​ពាក្យ​ច​ចាម​រ៉ា​ម​ថា ខ្សែភាពយន្ត​ថ្មី នឹង​ប្រារព្ធ​ខួប​លើក​ទី​១០ ប៉ុន្តែ​អ្នកនិពន្ធ​លោក Tina Fey បាន​ប្រញាប់​បដិសេធ​ភ្លាម​ដែរ​ថា​តារាៗ​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​នេះ​។ នាង Seyfried បានធ្វើការ​បញ្ជាក់ថា មិនមាន​ផែនការ​សំរាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​ណាមួយ​ទេ ហើយ​នាង​កំពុងតែ​ខកចិត្ត​ខ្លាំងណាស់​ដែល​នាង​គ្មាន​ឱកាស​រៀបចំ​ពិធី​ខួប​លើក​ទី​១០​ជាមួយ​តារាភាពយន្ត​ថត​ជាមួយគ្នា​ដូចជា​នាង Lindsay Lohan និង Rachel McAdams បាន​នោះ​។​

 

​នៅក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អូស្ត្រាលី​ពិធីករ​លោក Kent Smallzy បាន​សួរ​នាង Amanda Seyfried អំពី​ឱកាស​នៃ​ការ​រួបរួមគ្នា​ឡើងវិញ​រវាង​តារាៗ​នៅក្នុង​ខ្សែភាពយន្ត​រឿង “Mean Girls” នាង Amanda Seyfried ឆ្លើយថា “​ខ្ញុំ​គិតថា​មិនអាច​ធ្វើទៅ​បានទេ​”​។ ខ្ញុំ​មិនដឹង​អំពី​មូលហេតុ​អ្វី​នោះទេ យើង​មិនបាន​ពិភាក្សាគ្នា​ស្វែងរក​វិធី​ណាមួយ​ដើម្បី​ឈានទៅដល់​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​នោះទេ​។ នាង Amanda បាន​និយាយថា “​នាង Lindsay ហើយនឹង​ខ្ញុំ​តាមពិត​កំពុង​រៀន​នៅ​មហាវិទ្យាល័យ​ដូចគ្នា នៅពេលដែល​យើង​ថត​ខ្សែភាពយន្ត​រឿង Mean Girls ដែល​ពេលនោះ​ខ្ញុំ​អាយុ​១៧​ឆ្នាំ​។ ពេលនោះ​ខ្ញុំ​ពិតជា​ចង់​វិល​ទៅ​សាលារៀន​វិញ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិនអាច​ពីព្រោះ​ថតកុន​វា​ប្រសើរ​ជាង​។ វា​ជាការ​ប្រសើរ​ណាស់​បើ​យើង​រៀបចំ​ពិធី​ជាមួយគ្នា​ពីព្រោះ​វា​ជា​ពេលវេលា​ពិសេស​ណាស់​៕

wCwTcyg

 

Leave a Reply

(*) Required, Your email will not be published