លោក ឱ​ម ​យឹម​ទៀង ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​ចំណាត់ការ​ទៅលើ​លោក ស៊ឹម សំអាត​មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ប្រមូល​លុយកាក់​ពី​ដំណក់ទឹកភ្នែក​រាស្ត្រ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​:​ពលករ​ចំណាកស្រុក​ដែល​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​ថៃ​តាមរយៈ​ការប្រើប្រាស់​ប័ណ្ណឆ្លងដែន (Border pass)​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ​៨០​ភាគរយ​បាន​សម្ដែង​ការខឹង​សម្បា​និង​រអ៊ូរទាំ​នៃ​តម្លៃ​ប័ណ្ណឆ្លងដែន​ថ្លៃ​កប់​ពពក​ដែល​ស្ថិតក្នុង​រជ្ជកាល​របស់​លោក ស៊ឹម សំអាត ដែល​ឡើងជា​មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក សៅ ប៊ុន​រិ​ទ្ធ ។​


​បញ្ហា​នេះ​វា​បាន​លេច​ចេញមកក្រៅ​ល្បី​រន្ទឺ​ធើ្វ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្រមុខ​ដឹកនាំ​ជាខ្លាំង​ក្នុងនោះ​មាន​ពលករ​ខ្លះ​បាន​លើកឡើងថា​ នគរបាល​អន្តោប្រវេសន៍​មិនបាន​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៍​​ប្រជាពលរដ្ឋ​នោះឡើយ​គឺ​ពួកគេ​គិតតែ​ពី​រឿង​ប្រព្រឹត្ត​ពុករលួយ​ធើ្វ​បាបចិត្ត​ប្រជារាស្ត្រ​ក្រីក្រ​តែប៉ុណ្ណោះ​។​ ជាក់ស្តែង​សកម្មភាព​លោក​ស៊ឹម​សំអាត​ដែលជា​មេ​ប៉ុស្តិ៍​ទើប​ឡើង​ថ្មី​មិនទាន់​ទាំង​បាត់​ក្តៅ​គូទ​ផង​នោះ​លោក​បាន​តម្រូវ​ឲ្យ​យកលុយ​លើ​លិខិតឆ្លងដែន​រំលោភ​លើ​ស្មារតី​អនុក្រឹត្យ​លេខ​៦៨ ចេញ​នៅ​ឆ្នាំ​២០០៣ និង​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​មាត្រា​ចំនួន ក្នុង​មាត្រា​ចំនួន​៩​មាត្រា ដែល​កំណត់​តម្លៃ​ប័ណ្ណឆ្លងដែន​ម្នាក់​តម្រូវ​បង់ប្រាក់​ត្រឹម​២០​ពាន់​រៀល ហើយ​លិខិតឆ្លងដែន​ដែល​ចេញ​ដោយ​នគរបាល​អន្តោប្រវេសន៍​នេះ​ប្រើប្រាស់​បានតែ​សម្រាប់​ពលរដ្ឋ​ដែលមាន​លំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​លើសពីនេះទៅទៀត​លិខិតឆ្លងដែន​នោះ​ភាគី​ថៃ​គេ​ទទួលស្គាល់​បានត្រឹមតែ​ពីរ​ខេត្ត​ប៉ុណ្ណោះ​គឺ​ខេត្ត​ស្រះកែវ​និង​ខេត្ត​ប្រាជ្ញ​ជី​ម​បូរី​។​


​ប្រភព​ពលករ​មកពី​ខេត្ត​ចំនួន​៤​រួមមាន​កំពង់ចាម តាកែវ កំពង់ស្ពឺ និង​ត្បូងឃ្មុំ សរុប​១៤​នាក់ និយាយថា ពួកខ្លួន​ចាកចេញ​ពី​ស្រុកកំណើត ក្នុង​គោលបំណង​ទៅធ្វើ​ការ​លើទឹក​ដី​ថៃ​វិញ ព្រោះ​ទើបត្រូវ​របប​យោធា​ថៃ ចាប់បញ្ជូន​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៤​។​ក្រុម​ពលករ​នេះ​បន្តថា មុន​ការ​ឆ្លងដែន​ពី​កម្ពុជា ទៅ​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ពួកខ្លួន​ត្រូវ​ចំណាយ​ប្រាក់​ម្នាក់ៗ រហូតដល់​ទៅ​២៣០០​បាទ​(​ប្រាក់​ថៃ​) គិត​ជា​ប្រាក់រៀល​ខ្មែរ​ប្រហែល​៣០​ម៉ឺន​រៀល ដោយ​ការធ្វើ​នេះ​តាមរយៈ​អ្នក​រត់ការ ចេញមុខ​ធានារ៉ាប់រង​។​ដោយឡែក​ពលករ​មួយក្រុម​ទៀត​មកពី​ភូមិ​អូរ​ក្របៅ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដែល​កាន់​ប័ណ្ណឆ្លងដែន​(Border pass)​នៅ​និង​ដៃ​ប្រុង​ឆ្លង​ចេញទៅ​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ ដដែល​នេះ បាន​អះអាង​ប្រាប់​ក្រុម​អ្នកយក​ព័​ត៏​មាន​ថា ពួកគាត់​បាន​ចំណាយ​ប្រាក់ ម្នាក់​១៨០០​បាត ប្រាក់​ថៃ គិត​ជា​ប្រាក់រៀល​ខ្មែរ​ជាង​២០​ម៉ឺន ទៅលើ​អ្នក​រត់ការ​មុន​ទទួលបាន​ប័ណ្ណឆ្លងដែន​នេះ​។​


​ពួកគាត់​បន្តថា ការធ្វើ​ប័ណ្ណឆ្លងដែន​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ងាយស្រួល​បំផុត​សម្រាប់​ពួកគាត់ ដោយ​ពួកគាត់​គ្រាន់តែ​ផ្ញើរ​ប្រាក់ និង​រូបថត​ភ្ជាប់​មកជា​មួយ​នៅ​អត្រា​នុ​គោល​ដ្ឋា​ន​ថតចម្លង តាម​រថយន្តក្រុង​៣​ទៅ​៤​ថ្ងៃក្រោយ ទទួល​ទូរស័ព្ទ​ពី​អ្នក​រត់ការ​ឲ្យ​ឡើង​រថយន្ត​ឆ្ពោះ​មក​ក្រុង​ប៉ោយប៉ែត ទទួលបាន​ប័ណ្ណឆ្លងដែន ដោយ​មិនចាំបាច់​តម្រង់​ជួរ ដូច​អ្នកស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត ដែល​គ្មាន​ខ្សែ​ទុយោ​ឡើយ​។​


​ជុំវិញ​ការធ្វើ​ប័ណ្ណឆ្លងដែន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ជាច្រើន​ថា សម័យ​លោក​ស៊ឹម សំអាត ដែល​ទើប​ផ្លាស់ប្ដូរ​ពី​ច្រក​អន្តរជាតិ​ដូង ខេត្តបាត់ដំបង មក​ជំនួស​តំណែង​លោក​សៅ ប៊ុន​រិ​ទ្ធ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ មាន​ករណី​មិន​ប្រក្រតី​ច្រើន​រាប់មិនអស់ ពោលគឺ​បំពាន​លើ​អនុក្រឹត្យ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ពាក់ព័ន្ធ​និង​អំពើរ​ពុករលួយ​ខ្លាំង​ជាង​សម័យ​ខ្លា​កំណាច​បាក់​ចង្កូម ពេជ្រ សារ៉ន និង​សម័យ​តោ​កំណាច​សៅ ប៊ុន​រិ​ទ្ធ ទៅទៀត​។​


​ប័ណ្ណឆ្លងដែន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុងសម័យ​គ្រប់គ្រង​ដោយ​លោក​ស៊ឹម សំអាត​នេះ គេ​ឃើញ​បានចេញ​ឲ្យ​ពលករ​មកពី​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ក្នុងនោះ​តម្លៃ​ក៏​ថ្លៃ​កប់​ពពក​ទៀត ពលករ​ខ្លះ​អះអាងថា​អស់​ម្នាក់​១៥០០​បាទ និង​ខ្លះ​ថា​អស់​១៨០០​បាទ និង​ខ្លះ​ថា​អស់​២៣០០​បាទ និង​ខ្លះ​ថា​អស់​រហូត​ជិត​៣០០០​បាទ​ក៏មានដែរ​។​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សម័យ​គ្រប់គ្រង​ដោយ លោក​ស៊ឹម សំអាត​នេះ មិន​ត្រឹមតែ​រង​ការ​រិះគន់ថា បំពាន​លើ​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ពាក់ព័ន្ធ​និង​អំពើរ​ពុករលួយ​នោះទេ​សំខាន់​ការងារ​នៅ​អង្គភាព​មួយ​នេះ​ហាក់​អនាធិបតេយ្យ​បំផុត​បាន​បណ្ដោយ​ឲ្យ​មាន​អ្នក​រត់ការ​កាន់​ឯកសារ​ធ្វើ​ប័ណ្ណឆ្លងដែន ឲ្យ​ពលករ​ក្នុងតម្លៃ​ខ្ពស់ និង​ម្នាក់ៗ​ទាំង​បាច់​ហើយ​គ្មាន​វិធានការ​ទប់ស្កាត់​ឡើយ​។ មួយ​ទៀតសោត​ថវិកា​ចូល​រដ្ឋ​បាន​តិចតួច​ផលប្រយោជន៍​ធំ​បាន​ទៅ​បុគ្គល ប៉ុន្តែ​អ្នក​ដែល​ទទួល​អំ​រែក​ធ្ងន់ធ្ងរ និង​រង​កា​រិះគន់​ពី​ក្រុម​វាយប្រហារ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​។​


​ក្រោយ​ពេលដែល​បានឮ​ការ​រអ៊ូរទាំ និង​ទឹកភ្នែក​របស់​ពលករ​លោ​ក​ឳ​ម​យឹម​ទៀង​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គប្បី​ចាត់វិធានការ​ក្តៅ​ជាបន្ទាន់​ដើម្បី​ស៊ើប​អ​ង្គេ​ត​លើ​ករណី​លោក ​ស៊ឹម ​សំអាត​ តម្រូវ​ឲ្យ​ពលករ​បង់ប្រាក់​ក្រៅ​ផ្លូវច្បាប់​ដែល​ផ្ទុយទៅនឹង​អនុក្រឹត្យ​លេខ​៦៨​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

30-6-20146

30-6-2014-15 30-6-2014-23

 

Leave a Reply

(*) Required, Your email will not be published