ទោះជា​មានការ​រិះគន់ ក៏ ហ៊ុយ ច័ន្ទ​រាជ​នី ចង់​ថត​ស្រាត​ដែរ ដើម្បី​ភាព​ល្បាញ​ល្បី ដូច ឌុ​ច លីដា​

, , Leave a comment

​បើទោះជា​ដឹងថា សំឡេង​នៃ​ការរិះគន់​នៅតែ​បន្ដ​កើតមាន​ក្នុង​ឈុត​សម្ដែង​ស្រើបស្រាល សិច​ស៊ី លែង​ល្វែង​ខាងលើ​របស់​កញ្ញា ឌុ​ច លីដា នៅក្នុង​រឿង​ស្បែក​គង់​ក្ដី តែ​ស្រី​ស្អាត ជំនា​ន់ទី​១០ ឆ្នាំ​២០១១ តួឯក​ក្នុង​រឿង “​ផ្ទះ​ស្នេហ៍​” កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បានប្រកាស​ពី​ជំហរ​ទទួលយក​ការសម្ដែង​តាម​គន្លង​របស់​កញ្ញា ឌុ​ច លីដា ពិសេស​ឈុត​ឆាក​លែងខ្លួន​។ ក្នុង​ជំហរ​ដ៏​ម៉ឺងម៉ាត់​នោះ​ស្រី​ស្អាត​ដ៏​ស្រស់​សោភា មាន​វ័យ​១៩​ឆ្នាំ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បញ្ជាក់ថា ៖ “​មិន​ទៅ​ខ្លាច​ទេ​ចំពោះ​ឈុត​សម្ដែង​ដូចជា លីដា នៅក្នុង​រឿង​ស្បែក​គង់​ឲ្យ​តែមាន​ផលិតកម្ម​ហៅ​ថត ខ្ញុំ​នឹង​ពិចារណា​ភ្លាម ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ការថត​ឈុត​បែបនេះ ប្រាកដជា​ចៀស​មិន​ផុតពី​ការរិះគន់​ឡើយ​។ ស្រី​ស្អាត​ដែល​សម្ផស្ស​មុខ​មាន​មន្ដ​ស្នេហ៍​ទាក់ទាញ និង​ជា​ថៅកែ​ហាង​លក់​អាហារ​សមុទ្រ​នៅ​កោះ​ពេជ្រ ច័ន្ទ​រាជ​នី បាន​លើក​ជា​ឧទាហរណ៍​មក​បង្ហាញ​មហាជន​ផងដែរ ពី​ឈ្មោះ​តារា​សិល្បៈ​ដែល​ទទួលបាន​ភាពលេច​ធ្លោរ ក្នុង​ទីផ្សារ​សម្ដែង​ដោយសារ​ហ៊ាន​ថត​ឈុត​សិច​ស៊ី​។​

 

​នាង​បាន​រៀបរាប់ថា តារា​សិច​ស៊ី​មាន បងស្រី សាន សុ​ម៉ាលី​, អ្នក​បង ច​ន ច័ន្ទ​លក្ខិណា​, បងស្រី វ៉ាង ស្រីណូ និង​ចុងក្រោយ​កញ្ញា ឌុ​ច លីដា ជាដើម​។ កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បាន​លាន់មាត់​ថា លីដា នាង​មាន​ប្រជាប្រិយភាព​ហក់​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤​នេះ ពិសេស​ក្រោយពី​នាង​ថត​រឿង​ស្បែក​គង់ ក្នុង​ឈុត​ស្រើបស្រាល​។ ទន្ទឹមនឹង​ទំនោរ​ចិ​ត្ដ​ទាមទារ​រក​ភាព​លេចធ្លោ​ក្នុង​អាជីព​សម្ដែង​នេះ​ស្រី​ស្អាត​ជំនា​ន់ទី​១០​ម្នាក់នេះ​បាន​អះអាង​ដដែល​ថា ៖ “​អត់​ខ្លាច​សោះ ចំពោះ​ការថត​សម្ដែង​ដូច ឌុ​ច លីដា ក្នុង​រឿង​ស្បែក​គង់ ព្រោះ​នោះ​ជាការ សម្ដែង​បែប​បច្ចេកវិទ្យា អត់​មាន​ប៉ះពាល់​អ្វី​ដល់​នាង​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ​អាចជួយ​យឹតយោង​កេរ្ដិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ ថែម​ទៀតផង​។​

 

​បន្ថែម​លើ​ការទទូច​នោះ​កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី បាន​សម្ដែង​ក្ដីសង្ឃឹម​ប្រយោល​ថា នាង​នឹង​ទទួលបាន​ប្រជាប្រិយ​ភាពល្បីល្បាញ​ដូច ឌុ​ច លីដា ប្រសិនបើ​នាង​បាន​សម្ដែង​ឈុត​ប្លែកៗ​ដូចនេះ​។ ឱកាស​ទទួលបាន​តំណែង​ជា​តួឯក​ក្នុង​វីដេអូ ភាគ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ក្រោយពី​ទទួល​ជ័យលាភី​ជាប់​ជា​ស្រី​ស្អាត​ឆ្នាំ​២០១១ ហ៊ុយ ច័ន្ទ​រាជ​នី ចាប់បាន មិនតិចជាង​៥​រឿង​នោះទេ​។ មោទកភាព​ខ្លាំង​នោះ គឺ​គ្រាន់តែ​ទទួលបាន​ការបំពាក់​ព័ទ្ធ​ឆៀង​ជា​ស្រី​ស្អាត​ភ្លាមនោះ រាជ​នី ក៏​ទទួលបាន​ឱកាស​ឡើង​គ្រង​តំណែង​តួឯក​ភ្លែត​ក្នុង​រឿង “​ស្នេហ៍​គ្រា​ដំបូង​” ដែល​ការសម្ដែង​របស់​រាជ​នី​នោះ ទៀតសោត ភាគច្រើន​ចាក់​បញ្ចាំង​នៅក្នុង​កញ្ចក់​ទូរទស្សន៍ CTN​។​

 

​ទទួលស្គាល់​ពី​ឱកាស​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​នេះ រាជ​នី បាន​ថ្លែង​ទាំង​មោទកភាព​ថា ៖ “​ដូចជា​កម្រ​ដែរ សម្រាប់​អ្នកទទួលបាន​ជ័យលាភី ទទួលបាន​ឱកាស​សម្ដែង​ភាពយន្ដ​ជា​តួឯក​ភ្លាម ប៉ុន្ដែ​ខ្ញុំ​ពេលនោះ ខ្ញុំ​បាន​ភ្លាម ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិ​ត្ដ​ណាស់ដែរ បានទទួល​ឱកាស​សម្ដែង​ជា​តួឯក​ភ្លាមៗ​ក្នុង​រឿង​ស្នេហ៍​គ្រា​ដំបូង សម្ដែង​ជាមួយ​តួ​ល្បី​ដូចជា បង ស​ក្ខ​ណា បង នី មុ​ល្លិ​កា ជាដើម​។ រាជ​នី បន្ដថា ៖ “​ដូចជា​ចុង​ក្រោយនេះ រឿង​ផ្ទះ​ស្នេហ៍ ដែល​ខ្ញុំ​សម្ដែង​ក៏​ចាក់​បញ្ចាំង​នៅក្នុង​កញ្ចក់​ទូរទស្សន៍​ផងដែរ​។ រាជ​នី ថា ការ​ទាក់​ឆក់យក​បេះដូង​មហាជន​ឲ្យ​សើច​សប្បាយ​តាមរយៈ​ការសម្ដែង បែប​ក្រមិចក្រមើម​វា​ហាក់​មាន​កម្រិត ប៉ុន្ដែ​បើ​សម្ដែង​ដូច លីដា នោះ​ក៏​ល្អ​ដែរ​។ នាង​ទទូច​ទៀតថា ៖ “​មើល ឌុ​ច លីដា ឆ្នាំ​២០១៤​នេះ ពេល​នាង​សម្ដែង​រឿង​សិច​ស៊ី​ភ្លា​មនាង​កាន់តែ​ល្បី​៕

15-11-2014 15-11-2014 (1) 15-11-2014 (2)

 

Leave a Reply

(*) Required, Your email will not be published