ការបាញ់ប្រហារ​រវាង​សមត្ថកិច្ច និង​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត កក្រើក​ទាំងយប់ រំដោះ​បាន​ចំណាប់ខ្មាំង ៦​ម៉ែត្រគូប​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់ ដែលជា​សកម្មភាព​ប្រយុទ្ធ​រវាង​សមត្ថកិច្ច និង​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ទំនប់​កប់​ស្រូវ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

 

​ប្រភពពី​លោក​វីរ​សេនីយ៍​ទោ ភួង សុ​ភី មេបញ្ជាកា​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ឈើ​ប្រណីត​ដែល​បង្ក្រាបបាន​នោះ​មាន​ចំនួន​ប្រហែល​៦​ម៉ែត្រគូប ហើយក៏​បាន​ឃាត់​រថយន្ត​កូរ៉េ​ដឹកឈើ​មួយគ្រឿង​ផងដែរ​។​

 

​លោក​វីរ​សេនីយ៍​ទោ ភួង សុ​ភី ថ្លែង​បញ្ជាក់ទៀតថា ដោយ​គោរព​តាម​បទបញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង ឲ្យ​អាវុធហត្ថ​ខណ្ឌ​ទាំង​៩​ខណ្ឌ ត្រូវតែ​ល្បាត​២៤​ម៉ោង លើ​២៤​ម៉ោង​នោះ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន អនុវត្ត​បទបញ្ជា​នេះ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការបង្ក្រាប​ប​ទ​ល្មើស​នានា​។ លុះដល់​មក​ថ្ងៃកើតហេតុ កម្លាំង​របស់លោក​ល្បាត​នៅក្នុង​សង្កា​ត់ព​ន្សាំ​ង ប្រទះឃើញ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស​០១​គ្រឿង ចំណុះ​៣​តោន​កន្លះ គ្មាន​ស្លាក​លេខ ដោយមាន​សង្ស័យ កម្លាំង​ក៏បាន​ហៅ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ឆែកឆេរ ប៉ុន្តែ​រថយន្ត​មិន​ព្រម​ឈប់​តាម​ការហៅ​នោះទេ ដោយ​ព្យាយាម​បើក​ឆ្ពោះទៅមុខ​រហូត​។

 

ដោយ​ឃើញបែបនេះ​កម្លាំង​ក៏បាន​ជិះ​តាម​ពីក្រោយ​រហូត ស្រាប់តែ​លេចមុខ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ប៉ា​ហ្សេ​រ៉ូ ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02 2-4124 ជិះ​មក​កៀរ​រថយន្ត​កម្លាំង​របស់លោក ព្រមទាំង​បាញ់​គំរាម​ចំនួន​៦​គ្រាប់ ដោយ​សភាព​ការ​បែបនេះ​កម្លាំង​របស់លោក ក៏បាន​សម្រេចចិត្ត​បាញ់​តដៃ​ទៅវិញ​ចំនួន​៣​គ្រាប់ ដើម្បី​បំបែក​កង់​រថយន្ត​ម៉ាក ប៉ា​ហ្សេ​រ៉ូ ពណ៌​ត្រេអ៊ី​នោះ ទៅមុខ​លែងរួច​៕

15-11-2014 15-11-2014 (1) 15-11-2014 (2) 15-11-2014 (3)

 

Leave a Reply

(*) Required, Your email will not be published