កាកបាទក្រហមកម្ពុជា បដិសេធ មិន​ទទួល​ប្រាក់​បរិច្ចាគ​វិភាគទាន​ពី​លោក ស្រី សម មូ​ន្នី​កា​

, , Leave a comment

រាជធានី​ភ្នំពេញ : បន្ទាប់​មាន​ព័ត៌មាន​លេចឮ​ពី​លោកស្រី សម មុន្នី​កា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ទទួលបាន​ប្រាក់​សំណង​ថ្លៃ​ជំងឺ​ចិត្ត​រួចមក នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា បែរជា​លោកស្រី​ប្រាប់​ទៅ​ក្រុម​អ្នកចរចា​ថា លោកស្រី​មិន​ទទួលយក​សំណង​៤​ពាន់​ដុល្លារ​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​សូម​បង្វិល​លុយ​នេះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឬ​ជូនទៅ​អង្គការ​មនុស្សធម៌​ក្នុងស្រុក​ណាមួយ​វិញ​។​

 

​បន្ទាប់ពី​លោកស្រី សម មុន្នី​កា ដែល​ទទួល​ការរិះគន់​យ៉ាង​អាម៉ាស​តាម​បណ្តាញ​សង្គម​នោះ ភ្លាមៗ​នោះ បណ្តាញ​សង្គម​របស់​កាកបាទក្រហម​កម្ពុជា​បាន​បដិសេធ​មិន​ព្រម​ទទួល​ជំនួយ​បរិច្ចាគ​វិភាគទាន​ពី​លោកស្រី សម មុន្នី​កា ឡើយ​ដោយ​យល់ថា ប្រាក់​កើត​ពី​ជម្លោះ និង​បានមកពី​ការ​រៃអង្គាស​របស់​សប្បុរស​ជន​ដែលជា​អ្នកលេង Facebook​។ នេះ​បើ​យោងតាម​បណ្តាញ​សង្គម  Bun Rany Hun Sen, President of Cambodian Red Cross​។​

 

​កាកបាទក្រហមកម្ពុជា សូម​ធ្វើការ​បដិសេធ​មិន​ទទួល​ប្រាក់​បរិច្ចាគ​វិភាគទាន ពី​លោក ស្រី សម មូ​ន្នី​កា ចំនួន ៤០០០ ដុល្លា សហរដ្ឋ​អា​មេ​រិច ដែលជា​ប្រា​ក់កើត​ពី​ជម្លោះ និង​បានមកពី​ការ​រៃអង្គាស​របស់ សប្បុរសជន​ដែលជា​អ្នកលេង Facebook៕

13-11-2014

10170997_1500264083592052_1113668104003831789_n

 

Leave a Reply

(*) Required, Your email will not be published