សិច​មាន​សេចក្ដីសុខ​សម្បូរបែប តើ​ត្រូវ​ប្រតិបត្តិ​យ៉ាងណា​?

, , Leave a comment

​តើ​លោកអ្នក​ធ្លាប់​អង្កេត​ទេ​ថា ជីវិត​សិច​របស់​អ្នក​បោះជំហាន​ទៅកាន់​ជោគជ័យ​ខ្លះ ឬ​នៅ​? គូស្នេហ៍​របស់​អ្នកមាន​ការ​តប​ស្នេហ៍​ក្នុង​រឿង​សិច​យ៉ាងណា​? តើ​អ្នក​ធ្លាប់​សួរ​គូស្នេហ៍​របស់​អ្នក​ថា នាង​បាន​តាម​អ្នក​ទៅដល់​ឋានសួគ៌​ជាមួយ​អ្នក ឬទេ​? ជាការ​ពិត​ដែលថា ស្ត្រី​ចំនួន​មិនតិច​ទេ​ដែល​ទម្រាំ​នឹង​បាន​ទៅដល់​ត្រើយ​របស់​នាង​បាន​នោះ នាង​រមែង​ត្រូវ​ប្រើពេល​យូរ​។ ចំណែក​បុរស​ខ្លះ​រវល់​តែ​ឈ្លក់​វង្វេង​នឹង​ការ​ដល់​ចំណុច​ស្រណុក​សុខ​ស្រួល កំពូល​របស់​ខ្លួនឯង​មិន​នឹកគិត​ដល់​អារម្មណ៍​របស់​ស្ត្រី​ជា​គូស្នេហ៍​នោះ គឺជា​ជំហាន​ដែល​អ្នក​កំពុង​ឈាន​ខុស​ហើយ​។​

 

​ស្ត្រី​ខ្លះ​អាច​ក្លែង​ធ្វើជា​ដល់​ចំណុច​សុខ​ស្រួល​កំពូល​ព្រម​គ្នា​ជាមួយ​អ្នក ព្រោះ​នាង​មិន​ចង់​ឲ្យ​អ្នក​ត្រូវ​ខ្វល់ចិត្ត​ក្នុងការ​រួមរ័ក​ជាមួយ​នាង​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា នៅពេល​សម្ព័ន្ធភាព​ផ្លូវភេទ​របស់​អ្នក​និង​នាង​បែបនេះ​រហូត​តទៅ​មិនយូរ​ទេ សេចក្ដីប្រាថ្នា​ដែល​ល្អ​ចំពោះ​គ្នា​អាច​កើត​បញ្ហា​ឡើង​បាន​។ នេះ​ក៏​ព្រោះ​នាង​មិនអាច​ទ្រាំទ្រ​បាន​ចំពោះ​អារម្មណ៍​នៅ​ទើរ​ពាក់កណ្ដាល​ទី​រាល់​លើក​ក្នុងការ​រួមរ័ក​ជាមួយ​អ្នក​រហូត​តទៅទៀតបាន​។​

 

​ដូចគ្នានេះដែរ​បុរស​ភាគច្រើន​តែង​គិត​ដោយ​ខ្លួនឯង​ថា ការរួមរ័ក​ច្រើនដង​ក្នុង​មួយថ្ងៃ​ផ្តល់​ផល​ឲ្យ​ស្ត្រី​ព្រម​ទទួលស្គាល់ថា អ្នកជា​មនុស្ស​កំពូល​រឿង​លើ​គ្រែ​។ ផ្ទុយទៅវិញ​ស្ត្រី​ភាគច្រើន​ដែល​ជួប​បុរស​បែបនេះ​រមែង​សម្លឹងមើល​បុរស​នេះ​ក្នុង​ផ្លូវ​អវិជ្ជមាន ឬ​ចាត់ទុកថា ជា​បុរស​ល្មោភកាម​ជាដើម​។ អ្នក​ត្រូវ​សម្លឹងមើល​ខ្លួនឯង​ថា អារម្មណ៍​ពិតប្រាកដ​របស់​អ្នក​យ៉ាងណា​? អ្នកត្រូវការ​អ្វី​ការរួមរ័ក​ស្ត្រី​ម្នាក់ ហើយ​អ្នកត្រូវការ​អ្វី​ជាង​រវាង “​បរិមាណ​នៃ​ការរួមរ័ក​” និង “​គុណភាព​នៃ​ការរួមរ័ក​”?

 

​កុំ​គិតថា ជា​រឿង​លាមក​ដែល​យើង​ត្រូវយក​រឿង​ការរួម​ភេទ ឬ​រឿង​លើ​គ្រែ​មក​វិភាគ​ពិចារណា​នោះ ព្រោះនេះ​ជាការ​ពិត​ក្នុង​ជីវិត​បច្ចុប្បន្ន​របស់​ម​នុស្ស​យើង ដែល​គួរតែ​យល់​អំពី​វា​ឲ្យ​បាន​ច្បាស់​។ ប៉ុន្តែ​សម្រាប់​ខ្មែរ​យើង​ប្រាកដជា​ឲ្យ​បើកទូលាយ​រឿង​បែបនេះ​ឲ្យ​ដូច​លោកខាងលិច​មិនកើត​ទេ​។​ ​ដំណាក់​ការ​នៃ​ការរួមរ័ក​មាន​ច្រើន​ហួស​ពី​ការដែល​អ្នក​គិត ប្រសិនបើ​អ្នក​ចង់​ក្លាយជា​បុរស​វិសេស​លើសគេ សាកល្បង​គិត​មើល​ឲ្យ​បាន​ម៉ត់ចត់​បន្តិច​ថា អ្នក​ចង់​រួមរ័ក​ជាមួយ​ស្ត្រី​ណា​ម្នាក់ គ្រាន់តែ​សម្រាប់​ការ​បន្ធូរ​អារម្មណ៍​តណ្ហា​របស់​អ្នក ឬ​ត្រូវការ​ឲ្យ​មាន​សម្ព័ន្ធភាព​អ្វីដែល​លើសពី​ពាក្យ​ថា តណ្ហា​នេះ​?

 

​ទោះបី​ស្ត្រី​ខ្លះ​អាច​មិនបាន​ឈ្លក់​វង្វេង​នឹង​ពាក្យ​ថា “​សិច​” ប៉ុន្មាន​ក៏ដោយ​តែ​អ្វីដែល​ធ្វើ​ឲ្យ​សិច​សម្បូរ​បែបនេះ គឺ​អ្នកជា​អ្នក​សាង​ភាព​ឈ្លក់​វង្វេង​នោះ​ដល់​នាង ឬ​ធ្វើ​ឲ្យ​នាង​ចាប់ផ្តើម​ស្អប់ខ្ពើម​ពាក្យ​ថា “​សិច​”? កុំ​គិតថា ស្ត្រី​នឹង​ចូលចិត្ត​ការរួម​ភេទ​ដែល​ធ្វើ​បែប​រហ័សរហួន ប្រភេទ​ដែល​ភាគី​បុរស​ប្រើ​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​នាទី ក៏​ចប់​រួចរាល់​ទៅហើយ​នោះឡើយ​។​

 

​បុរស​ខ្លះ​ឆាប់​បាញ់​ចេញ​ទឹកកាម គ្រាន់​ស្ត្រី​កំពុងមានរ​ម្មណ៍​គេ​ក៏​បាញ់​ទឹកកាម​ទៅហើយ​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា ក្នុងខណៈដែល​អ្នក​បាន​ទៅដល់​គោលដៅ​រៀបរយ​ហើយ តែ​ភាគី​ស្ត្រី​កំពុងមាន​អារម្មណ៍​ក្តៅគគុក​នៅឡើយ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​នៅ​គាំងស្ញេញ​កណ្ដាល​ទី​ហើយ​អាកា​រៈ​បែបនេះ​យូរៗ​ទៅ​អាចធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ធុញទ្រាន់ ក្នុងការ​រួមដំណេក​ជាមួយ​អ្នក​បាន ទោះបី​អ្នកមាន​កម្លាំង​អាច​រួមរ័ក​ជាមួយ​នាង​បាន​ទាំងថ្ងៃទាំងយប់​ក៏ដោយ​។ បុរស​ខ្លះ​អាចមាន​ភេទ​សម្ព័ន្ធ​ជាមួយ​ស្ត្រី​បាន​៦-៨​ដង​ក្នុង​មួយថ្ងៃ តែបើ​លោកអ្នក​សាកល្បង​គិត​ត្រឡប់​ទៅវិញ​ថា ក្នុង​៦-៨​ដង​ក្នុង​មួយថ្ងៃ​ដូចគ្នា​នោះ​វិញ​ឃើញថា អ្នក​មានការ​ភ្លាំងភ្លាត់​ធំធេង​ណាស់ ព្រោះ​គ្មាន​ស្ត្រី​ណា​ព្រម​ទ្រាំ​ទុក្ខ​បែប​នោះ​ក្នុង​មួយខែ​រហូតដល់​រាប់រយ​ដង​បាន​នោះទេ​។ នោះឯង​ជា​មូលហេតុ​ធ្វើ​ឲ្យ​នាង​ធុញទ្រាន់​សិច​។​

 

​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការនាំ​គូស្នេហ៍​របស់​នាង ឆ្ពោះទៅកាន់​ត្រើយ​នៃ​ក្តី​ស្រ​ម៉ៃ​ព្រមៗ​គ្នា​ជាមួយ​អ្នកនោះ គឺ​អ្នក​ត្រូវ​សាកល្បង​សួរ​នាង​ដោយ​ត្រង់ៗ​ថា នាង​ចូលចិត្ត​ឲ្យ​ធ្វើយ៉ាងណា​? បែបណា​? បន្ទាប់មក​នៅពេលដែល​អ្នក​បានទទួល​អារម្មណ៍​របស់​នាង​ហើយ​សាកល្បង​ធ្វើតាម​ដែល​នាង​ត្រូវការ​ខ្លះ​មើល ព្រោះនេះ​ជា​បច្ច័យ​សំខាន់​ដែល​ធ្វើ​ឲ្យ​ការរួម​ដំណេក​រវាង​អ្នក​និង​នាង​ដំ​ណើ​​រការ​ទៅ​យ៉ាង​រលូន​។ បុរស​ដែលមាន​បញ្ហា​ការ​ឆាប់​បាញ់​ទឹកកាម គួរប្រើ​វិធី​ចាប់​ការរួម​សិច​ដោយ​ការ​លួងលោម​ដ៏​ល្អ​ជាមុនសិន​មុននឹង​ឈានទៅដល់​ការរួម​សិច​(​ស៊ក​លិង្គ​បញ្ចូល​)​។​

 

​រឿង​សំខាន់ គឺ​ត្រូវ​ព្យាយាម​រាវរក​ចំណុចខ្សោយ​របស់​គូស្នេហ៍​អ្នក​ថា ស្ថិតនៅ​ត្រង់ណា​? តែ​ជាទូទៅ​គឺ​ស្ថិតនៅត្រង់ មាត់ ស្លឹកត្រចៀក កញ្ចឹងក ដោះ ក្បាលដោះ ភ្លៅ ខ្នង ឬ​ចំណុច​ជាច្រើន​ទៀត​។ បន្ទាប់មក​ក៏​ប្រតិបត្តិ​ចំពោះ​នាង​យ៉ាង​ទន់ភ្លន់​ធ្វើ​គ្រប់យ៉ាង​រហូត​សង្កេតឃើញថា នាង​ជិត​ដល់ត្រើយ​ហើយ ទើប​ចាប់ផ្តើម​វាយលុក​តែម្តង​។​

 

​នៅពេល​ស្ត្រី​ព្រម​រួមដំណេក​ជាមួយ​អ្នកនាង​ក៏​ត្រូវការ​សេចក្ដីសុខ​ដែល​បានទទួល​យ៉ាង​ពេញលេញ​ពី​អ្នក​ដូចគ្នា​ដែរ​ហើយ​នៅពេល​អ្នកធ្វើ​នូវ​អ្វីដែល​នាង​ត្រូវការ​បាន​ហើយ នៅពេលនោះ​នាង​នឹង​ឈ្លក់​វង្វេង​នឹង​អ្នក​ជាក់​ជាមិនខាន​។ ដំណាក់កាល​ផ្សេងៗ​ទៀត ក៏មាន​ចំណែក​សំខាន់​ដូចគ្នា​ដែរ ដូចជា​អ្នក​សាកល្បង​នាំ​គូស្នេហ៍​របស់​អ្នក​ទៅ​ផ្លាស់ប្ដូរ​បរិយាកាស​ខ្លះ ដូចជា​ទៅលេង​ឆ្នេរសមុទ្រ ទឹកជ្រោះ រមណីយដ្ឋាន​នានា ឬ​ទីកន្លែង​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​លើស​ដើម​។​

 

​ក្នុងករណី​ដែល​គ្មាន​ពេល​ទៅ អ្នក​គ្រាន់តែ​នាំ​នាង​ទៅ​ញាំ​អាហារ​ក្នុង​ហាង​ដ៏​រ៉ូ​មេន​ទិ​ក សមស្រប​ដល់​ការនិយាយ​គ្នា​លេង​តែ​២​នាក់​នោះ​ក៏ ជាការ​គួរ​ឲ្យ​សាកល្បង​មើល​ដែរ ព្រោះ​ស្ត្រី​ជាង​៧០​ភាគរយ ចូលចិត្ត​បុរស​រ៉ូ​មេន​ទិ​ក និង​សុខភាព និង​មាន​ស្ត្រី​ត្រឹមតែ​អត្រា​តិចតួច​ប៉ុណ្ណោះ​ដែល​ចូលចិត្ត​សិច​បែប ខ្លាំងក្លា​។ រឿង​ចុងក្រោយ​ដែល​អ្នក​គួរ​មាន​គឺ “​ការជឿជាក់​លើ​ខ្លួនឯង​” កុំ​បណ្តោយ​ឲ្យ​ការគិត​ដែលថា រស់នៅ​ជាមួយគ្នា​កាន់តែ​យូរ​សិច​កាន់តែ​សាប​ស្លេ​ម កាន់តែ​គ្មាន​រសជាតិ​ទៅតាម​កាល​វេលា​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​របស់​អ្នក​។ ត្រូវ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ស្វែងរក​វិធី​សាង​សេចក្ដីស្នេហា និង​សិច​ឲ្យ​ដុះដាល​ស្រស់បំព្រង​ឡើងជា​និច្ច ដើម្បី​សេចក្ដីសុខ​ក្នុង​ជីវិត​គូ​ដ៏​យូរអង្វែង​របស់​អ្នក​៕

lana-del-rey-complex-e1323367722900

 

Leave a Reply

(*) Required, Your email will not be published