នាង Beyonce ជា​តារាចម្រៀង​ដែល​រក​ចំណូល​ច្រើនជាងគេ​ក្នុង​ឆ្នាំ​២០១៤

, , Leave a comment

​នាង Beyonce គឺជា​តារាចម្រៀង​ស្រី​ក្នុង​វិស័យ​តន្ដ្រី​ដែល​រកប្រាក់​បាន​ខ្ពស់​ជាងគេ ក្នុង​ឆ្នាំ​២០១៤​នេះ លើស​តារា​ស្រី​នានា​ដែល​គេ​ប៉ាន់​ស្មានថា នាង​រកបាន​១១៥​លាន​ដុល្លារ កើនឡើង​ទ្វេដង នៃ​ឆ្នាំកន្លងមក​។ ចំនួន​ប្រាក់​ដ៏​សម្បើម​នេះ​ភាគច្រើន​គឺ បានមកពី​កម្មវិធី​ទស្សនាចរណ៍​តន្ដ្រី​នៅ​ជុំវិញ​ពិភពលោក​ដែល​រុញច្រាន​នាង  Beyonce អាយុ​៣៣​ឆ្នាំ ពី​លេខ​៤ ក្នុង​ឆ្នាំ​២០១៣ មកកាន់​លេខ​១ នៅ​ពីលើ​នាង Taylor Wwift អាយុ​២៤​ឆ្នាំ ដែល​រកប្រាក់​បាន​៦៤​លាន​ដុល្លារ ធ្លាក់​ពី​លេខ​១​ក្នុង​ឆ្នាំ​២០១៣ មក​លេខ​២​វិញ ក្នុងឆ្នាំនេះ​។ តារាចម្រៀង​ប៉ប នាង Pink អាយុ​៣៥​ឆ្នាំ បាន​លោត​ឡើង​ពី​លេខ​៨​ក្នុង​ឆ្នាំ​២០១៣ មកកាន់​លេខ​៣ ដោយ​រកប្រាក់​បាន​៥២​លាន​ដុល្លារ​។​

 

​នាង  Beyonce បាន​សម្ដែង​ចំនួន ៩៥ shows (​សូ​) ក្នុង​ឆ្នាំ​២០១៤​នេះ នៅតាម​ទីក្រុង​នានា​ជុំវិញ​ពិភពលោក​ដែល​ក្នុង​មួយ show ជា​មធ្យម​រកប្រាក់​បាន​២,៤​លាន​ដុល្លារ​។ យោងតាម​ទស្សនាវដ្ដី Forbes ដែល​ដកស្រង់​ទិន្នន័យ​ពី​ទស្សនាវដ្ដី Pollstar បាន​ឲ្យ​ដឹងថា នាង Beyonce ដែល​គេ​ឲ្យ​ឈ្មោះថា តារាចម្រៀង The R&B បាន​បញ្ចេញ​លក់​អាល់​ប៊ុ​ម​តាំងពី​ខែធ្នូ ឆ្នាំ​២០១៣ និង​បាន​ចុះ​កុងត្រា ចម្រៀង​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​ដែល​ទាំងនោះ​ហើយ​បាន​ជម្រុញ​នាង​ឡើង​មកដល់​កំពូល​តារាង​ចម្រៀង​ស្រី​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​។​

 

​នាង Rihanna អាយុ​២៦ មានកំណើត​នៅ Barbados រកប្រាក់​បាន​៤៨​លាន​ដុល្លារ​។ ឯ​នាង Katy Perry អាយុ​៣០​ឆ្នាំ​រកប្រាក់​បាន​៤០​លាន​ដុល្លារ​។ អ្នក​ទាំងពីរ​នេះ​ស្ថិតនៅក្នុង​លំដាប់​កំពូល​ទាំង​៥​នៃ​បញ្ជី​ប្រចាំឆ្នាំ​។ ចំណែក​នាង Madonna អាយុ​៥៦​ឆ្នាំ ដែល​ឆ្នាំទៅ​ឈរ​នៅ​លេខ​១​នោះ​គឺ​មិនបាន​ស្ថិតនៅក្នុង​បញ្ជី​កំពូល​តារាង​ទាំង​១០​ឆ្នាំ​២០១៤​នេះ​ទេ​។ ឯ​តារាចម្រៀង​ស្លៀកពាក់​បញ្ចេញ​សាច់​សម្ងាត់​នាង Laday Gaga អាយុ​២៨​ឆ្នាំ បាន​រអិល​ធ្លាក់​ពី​លេខ​២ ឆ្នាំ​២០១៣ មកកាន់​លេខ​៩ ក្នុង​ឆ្នាំ​២០១៤​នេះ ដោយ​រកប្រាក់​បាន​ប្រមាណ​៣៣​លាន​ដុល្លារ​៕

12-11-2014 (1)

 

Leave a Reply

(*) Required, Your email will not be published