នាង Michelle Keegan សុខចិត្ត​ស្រាត​សម្រាប់​រឿង Game of Thrones

, , Leave a comment

​អតីត​តារា​ល្ខោន Soap Opera នាង Michelle Keegan បាន​បញ្ចេញ​ឲ្យ​ដឹងថា នាង​នឹង​ពិចារណា​ក្នុងការ​ដោះ​សម្លៀកបំពាក់​ចេញ​ឲ្យ​អស់​ដើម្បី​សម្ដែង​ជា តួឯក​ក្នុង​រឿង Game Of Thrones​។ តារាភាពយន្ត​វ័យ​២៧​ឆ្នាំ​រូបនេះ ដែល​គេ​ស្គាល់​ច្បាស់​ក្នុងការ​សម្ដែង​ជា​តួ​នាង Tina McIntyre នៅក្នុង​រឿង Coronation Street បាន​និយាយថា នៅពេលដែល​អ្នកទស្សនា​មួយចំនួន​គាត់​មាន​បញ្ហា​ជាមួយ​តួ​ស្រាត​នៅក្នុង​កម្មវិធី HBO នោះ​នាង​បែរជា​មិន​ខ្វល់​អ្វី​ទេ​ចំពោះ​ការ​ស្រាត ដើម្បី​ថត​ភាពយន្ត​។​

 

​នាង​បាន​និយាយប្រាប់ Daily Star ថា “​ខ្ញុំ​ជា​ប្រិយមិត្ត​ដ៏​សំខាន់​របស់ Game Of Thrones​។ ខ្ញុំ​ពិតជា​ពេញចិត្ត​សម្ដែង​ជា​តួ​ស្រាត ហើយ​មាន​ឈុត​រួមភេទ​ទៀតផង​ប្រសិនបើ​តួ​គេ​តម្រូវ​ឲ្យ​ធ្វើ​”​។ ព័ត៌មាន​អំពី​នាង Michelle Keegan យល់ព្រម​ថត​ស្រាត​វា​នឹង​ក្លាយជា​តន្ត្រី​សម្រាប់​កែវភ្នែក​ទស្សនិកជន​ប​ន្ទា​ប់​ពី​រា​ជនី​សម្រស់​រូបនេះ​បានទទួល​ពានរង្វាន់ British Soap ជាតា​រា​ស៊ិ​ច​ស៊ី​សម្រាប់​ឆ្នាំ​ទី​៦​។ ព្រមជាមួយ​នោះ​នាង Keegan ក៏បាន​ទទួលស្គាល់​ការឈឺចាប់​នៃ​ការលក់ខ្លួន​សំរាប់​កម្មវិធី ITV អស់​រយៈពេល​៦​ឆ្នាំ​។ នាង​បាន​និយាយថា “​ខ្ញុំ​លក់ខ្លួន​ជាថ្មី​ម្តង​ទៀតហើយ វា​ជាការ​ឈឺចាប់​ណាស់ ប៉ុន្តែ​ខ្ញុំ​នឹង​ទទួលបាន​ភាព​រំភើប​ជាង​ពីមុន​។ នេះ​គឺជា​ពេលវេលា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សំរាប់​ខ្ញុំ​នៅ​នាទី​នេះ​។​

 

​នាង​បាន​និយាយថា “​បច្ចុប្បន្ន​ខ្ញុំ​រវល់​ខ្លាំងណាស់​គឺ​រៀង​និយាយ​រៀន​ធ្វើ​សកម្មភាព​សម្រាប់​ការថត​ភាពយន្ត​មួយ​នេះ​។ ខ្សែភាពយន្ត Game Of Thrones 5 នឹងត្រូវ​ផ្សាយ​តាម​ទូរទស្សន៍ HBO នៅ​រដូវ​ផ្កា​រីក​ខាងមុខ​។ តារា​ផ្សេងទៀត​ដែល​នឹង​បង្ហាញខ្លួន​ដែរ​រួមមាន​នាង Roxanne Mckee និង​នាង Nathalie Emmanuel៕

12-11-2014 (1)

 

Leave a Reply

(*) Required, Your email will not be published