ជ្រើសរើស​ភរិយា​មិនត្រូវ​សម្លឹងមើល​តែ​សម្រស់​មួយ​មុខ​ទេ​

, , Leave a comment

​ការជ្រើសរើស​ភរិយា ឬ​គូជីវិត មិនមែន​ចេះតែ​ចាប់​ដាក់ ឬ​តាមចិត្ត​ចង់ ឬ​តាមចិត្ត​ស្រឡាញ់​នោះទេ ត្រូវ​ពិនិត្យពិច័យ​ទៅលើ​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ ចរិយា​សម្បត្តិ និង​វិជ្ជាសម្បត្តិ​(​សមត្ថភាព​)… ការជួប​គូ​ជាមួយ​អ្នកណា​នោះ មាន​ខ្លះ​វា​ជា​រឿង​ព្រហ្ម​លិខិត ឬ​វាសនា (​អ​បិ​យ​ជំនឿ​) អ្នកខ្លះ​ចង់បាន​ប្រពន្ធ​អ្នកមាន​ប្រាក់​ច្រើន ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ខ្លួន​អ្នកខ្លះ​មិន​គិត​អំពី​ប្រាក់​ទេ ចង់បាន​ចរិយា​ធម៌ (​លក្ខណសម្បត្តិ ឬ​មារយាទ​) អ្នក​ខ្លះទៀត​ចង់បាន​ប្រពន្ធ​មាន​សមត្ថភាព​យល់ដឹង​ខ្ពស់ ព្រោះថា បើ​មាន​សមត្ថភាព និង​ការយល់ដឹង​ខ្ពស់​មាន​ប្រាស្រ័យ​ល្អ ទំនោរ​ចិត្តល្អ ទំនាក់ទំនង​ល្អ អ្វីៗ​គ្រប់យ៉ាង​វា​នឹង​ឡើង​តាម​ក្រោយ​។​

 

​តាម​បទពិសោធន៍​បុរស​មួយចំនួន​ដែល​ឆ្លងកាត់​ដំណាក់កាល​គ្រួ​សារបាន​បង្ហាញថា បើ​បុរស​ជ្រើសរើស​នារី​ម្នា​ក់ដោយ​គិតតែ​លើ​សោភ័ណ​សម្រស់​ជាធំ​នោះ ការបែកបាក់​គ្នា​ក៏មាន​កម្រិត​កាន់តែ​ខ្ពស់​ផងដែរ ព្រោះ​សោភ័ណ​សម្រស់ មិន​ស្ថិតនៅ​ជា​និរន្តរ៍​ទេ វា​នឹង​បាត់បង់​ទៅវិញ​ទៅតាម​ពេលវេលា​បន្តិច​ម្តងៗ​។ តែ​ស្រី​ស្អាត​នោះ (​ភរិយា​) មារយាទ​អន់​មិនចេះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុងផ្ទះ ទុកដាក់​ប្តី​ឲ្យ​បានល្អ​ដឹង​តែ​ពី​ចាយវាយ តែងខ្លួន​ចេញទៅ​ក្រៅ​ផ្ទះ​… ប្រាកដជា​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ដំបៅ​ទ្រូង​ហើយ​។​

 

​ការស្រាវជ្រាវ​របស់​អ្នក​ចិត្ត​វិទ្យា​បង្ហាញថា សុភមង្គល​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធតែ​ទទួលបាន​សុភមង្គល​នោះទេ​។ នៅ​សម័យកាល​រីកចម្រើន​មនុស្ស​ក៏មាន​ការរីកចម្រើន​ផ្នែក​គំនិត​ដែរ ការជ្រើសរើស​នារី​ណា​ម្នាក់​ធ្វើជា​គូជីវិត​រួម​ខ្នើយ​វាសនា ជា​កត្តាចាំបាច់​មួយ​ដែល​បុរស​សម័យថ្មី​តែងតែ​យកចិត្តទុកដាក់​។ ដូច្នេះ​នារី​ដែលមាន​សមត្ថភាព គឺជា​គោលដៅ​ដែល​បុរស​ប៉ងប្រាថ្នា​ជា​គូ​អនាគត​។​

 

​សមត្ថ​ភាពជា​មូលដ្ឋាន​នាំ​ដល់​ការ​ត្រិះរិះ​បាន​វែងឆ្ងាយ​អាច​ចាប់យក​អ្វីដែល​គេ​ប៉ងប្រាថ្នា និង​គិតគូរ​បាន​ល្អិតល្អន់​មុននឹង​ធ្វើការ​សម្រេច​កិច្ចការ​អ្វីមួយ​។ នារី​មួយចំនួន​មាន​និស្ស័យ ឬ​សារជាតិ​មិនសូវ​ល្អ​ពី​កំណើត​ដូចជា​ឆ្នាសឆ្នើម ឆេវឆាវ​ជ្រុលពេល មិនមាន​សមត្ថភាព​ក្នុងសង្គម ឬ​ចំណេះដឹង​ធ្វើ​ឲ្យ​គ្រួសារ​ងាយ​រង​វិបត្តិ​។ ជាទូទៅ​នារី​ដែល​ទទួលបាន​ការអប់រំ​ខ្ពស់​តែងតែមាន​សមត្ថភាព និង​ក្រមសីលធម៌​ល្អ ឬ​ចរិយា​ធម៌​កាន់តែ​ប្រសើរ​ទំនាក់ទំនង​បាន​ជោគជ័យ​រាល់​កិច្ចការ​ទាំងឡាយ​។​

 

​សមត្ថភាព​អាចជួយ​ជ្រោង​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ឲ្យ​ប្រសើរ​ស្ថិតនៅក្នុង​ភាពថ្លៃថ្នូរ​។ ដូច្នេះ​ការស្រាវជ្រាវ​បាន​រកឃើញថា សមត្ថភាព​នៅតែ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជ្រើសរើស​គូស្រករ​របស់​បុរស​ស​ម័​យ​ថ្មី​ដែលមាន​ការអភិវឌ្ឍន៍​៕

12-11-2014

 

Leave a Reply

(*) Required, Your email will not be published