ទ្វាររបង​ដីឡូត៍​លោក​ឧកញ៉ា​លី សាយ​ឃាង រលំ​សង្កត់​បុរស​ម្នាក់​ស្លាប់​

, , Leave a comment

រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវ​ទ្វាររបង​ដែក ដីឡូត៍​របស់លោក​ឧក​ញ៉ា លី សាយ​ឃាង រលំ​សង្កត់​លើ​ស្លាប់​ភ្លាមៗ កន្លែង​ខណៈ​ជនរងគ្រោះ និង​មិត្តភក្តិ​រុញ​ទ្វាររបង​បិទ កាលពី​វេលា​ម៉ោង ១២​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ដីឡូត៍​អត់​លេខ​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ នួន ភារៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កសិករ រស់នៅ​ក្បែរ​កន្លែងកើតហេតុ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅលេង​មិត្តភក្តិ​ឈ្មោះ យិន ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​ចាំ​ដីឡូត៍​ខាងលើ ហើយ​នាំគ្នា​ផឹកស៊ី​តាំងពី​វេលា​រសៀល​រហូតដល់​យ​ប់​ជ្រៅ​ទើប​មិត្តភក្តិ​ជូន​ត្រឡប់ទៅផ្ទះ​វិញ​។ ពេលទៅដល់​ផ្ទះ​ត្រូវ​ឪពុក​ស្តីបន្ទោស​ជនរងគ្រោះ និង​មិត្តភក្តិ​ក៏​នាំគ្នា​ត្រឡប់មក​ដីឡូត៍​ដដែល​វិញ ហើយ​រុញ​ទ្វាររបង​បិទ​ស្រាប់តែ​ទ្វាររបង​រលំ​សង្កត់​លើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំ​ពេចន៍​។​

 

​ក្រោយពី​កើតហេតុ​ភ្លាម​ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​នៅ​ព្រឹក​ឡើង ទើប​សមត្ថកិច្ច​ជំនាញ​ចុះមក​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈដែល​ម្ចាស់​ទីតាំង​ខាងលើ​ចង់​លាក់លៀម​ករណី​រឿងនេះ​មិន​ឲ្យ​សមត្ថកិច្ច​ដឹង​៕

 

Leave a Reply

(*) Required, Your email will not be published