សមត្ថកិច្ច​ឃាត់ខ្លួន​លោក មៀ​ច សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន CNRP

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សារព័ត៌មាន និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ នៅ​សហរដ្ឋ​អាម៉េរិក​លោក មៀ​ច សុវណ្ណារ៉ា បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ២០១៤ នៅ​ជិត​មន្ទីរពេទ្យ​ព្រះអង្គដួង ស្ថិតក្នុង​ខណ្ឌដូនពេញ ខណៈដែល​រូបលោក​កំពុង​ជិះ​រថយន្ត​តាមផ្លូវ​។​

 

​មិនទាន់មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់ថា តើ​ការឃាត់ខ្លួន​លោក មៀ​ច សុវណ្ណារ៉ា នាពេលនេះ ជាប់​ពាក់​ព័​ន្ឋ​បញ្ហា​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤​កន្លងទៅ ហើយ​ដែល​តុលា​ការចេញ​ដីកា​កោះហៅ​ជាច្រើនលើក​នោះ អាចជា​មូលហេតុ​នៃ​ការឃាត់ខ្លួន​៕

11-11-2014

 

Leave a Reply

(*) Required, Your email will not be published