ទារលុយ​ម្តាយ​មិនបាន កូន​អកតញូ សំពង​ក្បាល​ម្តាយ​បែក​ហូរឈាម​រហាម​

, , Leave a comment

​ខេត្តបាត់ដំបង : បុរស​ម្នាក់​ដែលជា​កូន​អកតញ្ញូ ចិត្ត​តិ​រិ​ច្ឆា​ន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កំរៀង​ចាប់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយសារតែ​សុំ​លុយ​ម្តាយ​មិនបាន ហើយ​វាយ​សំពង​ក្បាល​ម្តាយ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែលជា​កូន​អកតញូ​មានឈ្មោះ គៀង មង្គល អាយុ​៣០​ឆ្នាំ នៅ​លីវ នៅ​ជាមួយ​ម្តាយ​ឈ្មោះ សោម ចិន្តា អាយុ​៦២​ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់​ក្នុង ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង​។ នៅ​ថ្ងៃកើតហេតុ​ម៉ោង​១១​ព្រឹក ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ជនបង្ក​បាន​ព្យាយាម​ទារលុយ​ម្តាយ តែ​មិនបាន ភ្លាមៗ​នោះ​ដោយមាន​ចិត្ត​ខឹង ជនបង្ក​បាន​ទាញ​ស៊ុម​រូបថត មក​សំពង​វាយ​ក្បាល​ម្តាយ​រហូតដល់​ឈាម​តែម្តង​។​

 

​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

1-11-2014

 

Leave a Reply

(*) Required, Your email will not be published