ទ្រាំ​នឹង​ដី​ហុយ​មិនបានពលរដ្ឋ​នាំគ្នា​បិផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ដី​បើក​ឆ្លងកាត់​ ទើប​អាជ្ញាធរ​អន្តរាគមន៍

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ក្រុម​អ្នកភូមិ​ជាង​២០​គ្រួសារ​មកពី​ភូមិ​ទួល​ពង្រ និង​ភូមិ​ប្រជា​ធម្ម​ខាងកើត ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នា​បិទផ្លូវ​នៅ​ចំណុច​ផ្លូវកែង​ទាហាន​សឹក​រង​ទួល​ពង្រ ដើម្បី​ឃាត់​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ចំនួន​៣​ដោយសារតែ​ដី​ហុយ​ខ្លាំងពេក​ទ្រាំ​មិនបាន​។ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រុម​អ្នកភូមិ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរ​គម​ន៍​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាចម៍ដី ចាក់ទឹក​កុំ​ឲ្យ​ហុយ ព្រោះ​ពួកគាត់​ពិបាក​រស់នៅ​និង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ថែមទៀត​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​លោក គាត ហ៊ុល ចៅសង្កាត់​ផ្សារកណ្តាល បានបញ្ជាក់​ប្រាប់​កំណើត​ថ្មី​ថា គាត់​នឹង​ធ្វើតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ហើយ​ថា នឹង​កោះហៅ​តំណាង​ក្រុមហ៊ុន​ទាំង​៣ មក​ដាក់​ខសន្យា​ចាក់ទឹក​មួយថ្ងៃ​ពីរដង​(​ព្រឹក​និង​ល្ងាច​) និង​កុំ​ឲ្យ​មានការ​បើកបរ​លឿន​ក្នុង​ទីប្រជុំជន​ផងដែរ​។ លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​នៅក្នុង​តំបន់​ជាយដែន​នេះ មាន​ប្រមាណ​៤​ទៅ​៥​ក្រុមហ៊ុន រួមទាំង​ក្រុមហ៊ុន​កូន​របស់គាត់​ផងដែរ​។ ជារឿយៗ​លោក​បាន​តែង​កោះហៅ​តំណាង​ក្រុមហ៊ុន​ទាំង​នោះមក​ប្រជុំ​ដើម្បី​រឹតបន្តឹង​ក្នុងការ​បើកបរ ក៏ដូចជា​បញ្ហា​ដី​ហុយ​នេះ​ផងដែរ​។ ប៉ុន្តែ​ក្រុមហ៊ុន​មួយចំនួន​ពុំបាន​យកចិត្តទុកដាក់ ទៅតាម​ការណែនាំ​របស់​លោក​ឡើយ​។ លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ថា ចំពោះ​បញ្ហា​កើតឡើង​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​តវ៉ា បិតផ្លូវ និង​រួមទាំង​បាននាំគ្នា​ឃាត់​រថយន្ត​ទាំងនេះ​ឱ្យ​តំណាង​ចូលខ្លួន​មក​ដោះ ស្រាយ​នាពេលនេះ គឺ​អាជ្ញាធរ​សង្កាត់​របស់លោក និង​ធ្វើតាម​សំណើរ​របស់​ប្រជាពលរដ្ឋ​។ ហើយ​ប្រសិនបើ​ថ្ងៃក្រោយ​ក្រុមហ៊ុន​ណាមួយ ដែល​មិន​គោរព​តាម​ការ​ណែម​នាំ​នោះ​របស់លោក​នោះ និង​ចាត់វិធានការ ឃាត់​ចាប់​រថយន្ត​ទាំងនោះ​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​តែម្តង​។​

​គួរ​មានការ​កត់សម្គាល់ថា ក្រុមហ៊ុន​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយចំនួន​បាននាំគ្នា បើកបរ​ដោយ​មិន​គោរព​នូវ​ច្បាប់​ចរាចរណ៍ និង​រួមទាំង​គ្មាន​សុ​ជីវ​ធ​ម៍​ឡើយ គឺ​បើក​ដោយ​ល្បឿន​លឿន​បង្ហុយដី​យ៉ាង​ហុយ​ទ្រលោម​ដាក់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ផ្លូវ​ពិបាក​ក្នុង​ការរស់នៅ និង​ប៉ះពាល់​ដល​ល​សុខ​ភាពជា​ប្រចាំថ្ងៃ ដោយ​ពុំមាន​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​ណាមួយ​យកចិត្តទុកដាក់ និង​ចាត់វិធានការ​ទប់​ស្កាត​ម្តងណា​ឡើយ ទាល់តែ​ប្រជាពលរដ្ឋ​នាំគ្នា​ផ្ទុះ​ការតវ៉ា​ទើប​ចេញមុខ​អស់លោក​អាជ្ញាធរ​ទាំង​នោះមក​អន្តរាគមន៍​តែម្តង​៕

11-11-2014 (1) 11-11-2014 (2) 11-11-2014 (3) 11-11-2014 (4) 11-11-2014 (5) 11-11-2014 (6) 11-11-2014

 

Leave a Reply

(*) Required, Your email will not be published