លក្ខណៈសម្បត្តិ​ទាំង​៦​យ៉ាង​របស់​សេ្ន​ហា

, , Leave a comment

​សម្រាប់​យុវវ័យ​ប្រការ​ដែល​គេ​តែង​ជួបប្រទះ គឺ​ការ​មិនដឹង​អំពី​វត្ត​មាននៃ​សេចក្តី​សេ្ន​ហា​។ ពិតមែន​ហើយ​! សេ្ន​ហា​មានដំណើរ​ប្រព្រឹត្តឡើង​ដ៏​អាថ៌កំបាំង​។ ខាងក្រោម​នេះ គ្រាន់តែ​ជា​អាកា​រៈ​មួយចំនួន​ដែល​អាច​ឲ្យ​ដឹងថា យើង​កំពុង​ស្រឡាញ់ ឬ​កំពុង​ត្រូវគេ​ស្រឡាញ់ ៖

 

-​សេ្ន​ហា គឺ​ឲ្យ : អំណោយ​មួយ​ទោះ​វា​តូច​យ៉ាងណាក្តី​ជានិច្ចកាល វា​មានតម្លៃ​ជាង​ដែល​គិត​ជា​លុយ​របស់​អំណោយ​នោះ​។ វា​មានន័យ​បង្កប់​យ៉ាង​ជ្រាលជ្រៅ​។ ពេលនោះ យើង​ហាក់ដូចជា​រីករាយ​ខ្លាំងណាស់​ក្នុងការ​វេច​ខ្ចប់ វា​រួច​ហុច​ទៅ​ឲ្យ​មនុ​ស្សណា​ម្នាក់​ដែល​ផ្ទុយ​ភេទ​ពី​យើង ដែល​ជួនកាល​យើង​មិន​ហ៊ាន​ទាំង​និយាយប្រាប់​ខ្លួនឯង​ផង​ថា យើង​ស្រឡាញ់​គេ​។​

 

-​សេ្ន​ហា គឺ​ទទួល : លាដៃ​ទទួល​អំណោយ​នោះ គឺជា​ការបើកទ្វា​ផ្លូវចិត្ត ដើម្បី​ទទួលយក​នូវ​ការពិត​។ របស់​ដែល​គេ​ឲ្យ​មក​យើង​នោះ​ជួនកាល​គ្មាន​តម្លៃ​ប៉ុន្មាន​ទេ នៅតាម​តូប​លក់ទំនិញ​នានា ក៏ប៉ុន្តែ​អ្នក​សប្បាយ​ចិត្តនឹង​ទទួល​វា អ្នក​ហាក់​បាត់​ម្ចាស់ការ ហើយ​អ្នក​ញញឹម​…​។​

 

-​សេ្ន​ហា គឺ​ស្ម័គ្រចិត្ត : យើង​ហាក់ដូចជា​ម្ចាស់ការ ដោយ​មិន​រង់ចាំ​ស្តាប់​សម្តី​ពឹងពាក់​ពី​គេ យើង​រីករាយ​នឹង​ចំណាយ​ពេលវេលា​(​ជូន​កាល​ប្រាក់កាស​) សំខាន់ គឺ​ដើម្បី​ឲ្យ “​អ្នកនោះ​” បាន​ធូរស្រាល​។ ស្ម​គ្រ័​ចិត្ត​ដោយ​ញញឹម​គឺជា​ពាក្យ​មួយ​ផ្សារភ្ជាប់​ជានិច្ច​ជាមួយ​សេចក្តី​សេ្ន​ហា​។​

 

-​សេ្ន​ហា គឺ​សុំ : ឆ្លងតាម​ការ​ពលិកម្ម​របស់​អ្នក​ណាមួយ​នោះ យើង​ហាក់ដូចជា​ទទួល​អារម្មណ៍​ថា យើង​ចំណុះ​ទៅលើ​គេ​យើង​ហាក់ដូចជា “​ជនក្រីក្រ​” មួយរូប (​តាមន័យ​ធៀប​)​។ យើង​ជឿ​ទាំងស្រុង​ទៅលើ​គេ​នោះ ក្តីសង្ឃឹម​ទាំងស្រុង​របស់​យើង​ស្ថិតនៅលើ​គេ ហើយ​យើង​អរគុណ​គេ​រាប់ពាន់​ដង​នៅក្នុង​ចិត្ត​។

 

-​សេ្ន​ហា គឺ​ដកហូត : ខ្ញុំ​សុខចិត្ត​ឲ្យ​នូវ​អ្វីៗ​ទាំងអស់​រួមទាំង​ជីវិត​ខ្ញុំ​ផង​។ នេះ​គឺជា​ប្រការ​គួរ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​គេ​បានដឹងហើយថា “ ពេលដែល​ស្រឡាញ់​គឺ​ភ្នែក​ខ្វាក់​។ ដែល​គួរ​ប្រយ័ត្ន​នោះ គឺថា​មាន​ប្រការ​ខ្លះ​ដែល​គេ​សុំ​វា​មិនអាច និង​មិនគួរ​អនុវត្ត​។ ការស្នើសុំ​ដែល​គួរ​ពិចារណា​នោះ គឺជា​ការស្នើសុំ​ដែល​ដើរ​ផ្ទុយ​នឹង​ស្ថានភាព​នៃ​ជីវិត​បរិ​សុ​ទ្ឋ​។ ពេលនេះ​អ្នក​ត្រូវ​ចេះ​ឆ្លើយថា ទេ ដោយមាន​ហេតុផល ដើម្បី​ទទួលបាន​នូវ​ភាព​រីករាយ​ដ៏​ខ្ពង់ខ្ពស់​។​

 

-​សេ្ន​ហា គឺ​អត់ឱន : ភាព​អត់ឱន លើកលែងទោស គឺជា​អំណោយ​ដ៏​វិសេស និង​មានតម្លៃ​បំផុត​នៃ​សេចក្តី​សេ្ន​ហា​។ នោះ គឺ​ការ​ភ្លេច​ទៅដោយ​ឯកឯង​នូវ​ការប៉ះទង្គិច​។ យើង​រីករាយ​ដោយ​យើង​បាន​អត់ឱន ឬ​លើកលែងទោស​ចំពោះ​គេ​នោះ​។ គ្មាន​ការអត់ឱន ពេល​ត្រូវ​ដកហូត គេ​នឹងមាន​បញ្ហា​៕

sweet-love-clock

 

Leave a Reply

(*) Required, Your email will not be published