នាង Mila Kunis សម្រក់​ទឹកភ្នែក​ពេល​សង្សារ សុំ​ឲ្យ​មាន​ថ្ងៃ​ពិសេស​ក្នុង​ជីវិត​

, , Leave a comment

​នាង Mila Kunis ស្រាប់តែ​ស្រក់​ទឹកភ្នែក​ម៉ាត់ៗ នៅពេល​សង្សារ​របស់​នា​ង​លោក Ashton kutcher បានស្នើ​សុំ​ឲ្យ​មាន “​ថ្ងៃ​ពិសេស​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​” នៅ​ចំពោះមុខ​នាង​។ សង្សារ​ទាំង​ពីររូប​ដែល​ជីវិត​ឯកជន​ល្បីល្បាញ​រឿងអាស្រូវ​នោះ ត្រូវបាន​គេ​និយាយថា បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​កាលពីដើម​ឆ្នាំនេះ នៅពេលដែល​នាង Kunis ត្រូវគេ​ប្រទះ​ភ្នែក​ឃើញ​ពាក់ចិញ្ចៀន​មាន​គ្រាប់ពេជ្រ​ដ៏​ធំ​នៅ​ម្រាមដៃ​ឆ្វេង ហើយ​គេ​រំពឹងថា​តារា​ទាំងពីរ​នឹងមាន​កូន​ជាមួយគ្នា​។​

 

​នាង Kunis បាន​និយាយ​បើកចំហរ​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារ​ភាពយន្ត​អំពី​ភាព រីករាយ​របស់​ពួកគេ​នៅពេល​មាន​ទំនាក់ទំនង​ស្នេហា​រីក​ស្គុះស្គាយ​ក្លាយទៅជា ទំនាក់ទំនង​រ៉ូ​ម៉​ង់​ទិ​ក​នៅលើ​គ្រែ ហើយ​នាង​សប្បាយរីករាយ​ណាស់​នៅពេល​សង្សារលោក Kutcher ស្នើសុំ​ឲ្យ​មាន​ថ្ងៃ​ដ៏​ល្អ​ពិសេស​ក្នុង​ជីវិត​របស់​រូបគេ​នោះ​។​

 

​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី Marie Claire ថា “​ថ្ងៃ​ណាមួយ​ទំនាក់ទំនង​របស់​យើង​និង​មានការ​ផ្លាស់ប្តូរ​”​។ ខ្ញុំ​មាន​មោទនភាព​ហើយ​សុំ​ទទួលយក​សំណើ ថ្ងៃ​ដ៏​ល្អ​ពិសេស​នៃ​ជីវិត​របស់ខ្ញុំ ទុក​ក្នុង​បេះដូង​ជានិច្ច​។ ខ្ញុំ​យំ ខ្ញុំ​ច្របូកច្របល់ មិនមែន​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្នុង​អតីតកាល​របស់ខ្ញុំ​ទេ​តែ​ជា​ទំនាក់ទំនង​មួយបែប​ផ្សេងទៀត​។​

 

​នាង Kunis បាន​បន្ត​និយាយ​អំពី​នាង​មាន​ផ្ទៃពោះ ហើយ​ចង់​ឲ្យ Kutcher មាន​វត្តមាន​ពេល​នាង​សម្រាលកូន គឺ​ចង់​ឲ្យ​សង្សារ​នៅ​ចុង​គ្រែ​របស់​នាង​។ នាង​បន្ថែមថា “​មនុស្ស​២​នាក់​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​នៅក្នុង​បន្ទប់​របស់ខ្ញុំ គឺ​លោក​វេជ្ជបណ្ឌិត​និង​មនុស្ស​សំខាន់​ម្នាក់ទៀត​របស់ខ្ញុំ​” ដែល​ចង់​សំដៅទៅ​សង្សារលោក Kutcher៕

 Mila+Kunis_004

maxresdefault

 

Leave a Reply

(*) Required, Your email will not be published